លោក Jose Mourinho ប្រឈម​មុខ​នឹង​ការរ​ង់ចាំ​ដ៏​អន្ទះសា​មួយ​ដើម្បី​ឲ្យ​ដឹង​ថា Paul Pogba អាច​ចូលរួម​លេង​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយ​របស់​ក្រុម Manchester United នៅ​លើ​ទឹកដី​ក្រុម Sevilla នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ ឬ​យ៉ាង​ណា ក្រោយ​ពី​រូបគេ​បាន​អវត្តមាន​ពួកគេ​ទទួល​ជ័យជម្នះ​លើ​ក្រុម Huddersfield Town ក្នុង​ពាន FA Cup។


បញ្ហា​ជំងឺ​មិន​ជាក់​លាក់​មួយ​បាន​ធ្វើ​ឲ្យ Pogba ដកខ្លួន​ចេញ​សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​លើ​ទឹកដី​ក្រុម Huddersfield ខណៈ​ដែល Man Utd បាន​ទទួល​ជ័យជម្នះ ២-០ តាមរយៈ​គ្រាប់បាល់​ទាំង ២ គ្រាប់​ពី​ខ្សែ​ប្រយុទ្ធ Romelu Lukaku ដើម្បី​ឈាន​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។


លោក Mourinho គ្រូបង្វឹក​របស់ Man Utd បាន​បញ្ជាក់​ថា លោក​មិន​បានដឹង​សូម្បី​តែ​ប្រភេទ​ជំងឺ​ដែល Pogba កំពុង​តែ​ជួប​ប្រទះ ក៏​ដូចជា​រយៈពេល​ដែល​តារា​ឆ្នើម​អន្តរជាតិ​បារាំង​រូបនេះ​អាច​នឹង​ត្រូវ​អវត្តមាន៕