ភ្នំពេញ: ស្របពេលដែលព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងទីក្រុង Pyeongchang ឆ្នាំ២០១៨ កំពុងតែដំណើរការ ប្រទេសន័រវែស កំពុងនាំមុខនៅលើតារាងមេដាយ ក្រោយពីបានឈ្នះមេដាយមាសចំនួន៩ ប្រាក់ ៩ និងសំរឹទ្ធ ៨ ដោយដេញតាមពីក្រោយដោយប្រទេសអាល្លឺម៉ង់ ដែលបានឈ្នះមេដាយមាសក្នុងចំនួនដូចគ្នានេះ ប៉ុន្តែ ឈ្នះមេដាយប្រាក់តែ ៥ និងសំរឹទ្ធ ៤ ប៉ុណ្ណោះ។
ដោយឡែក ក្រុមប្រទេសដែលឈរលេខ ៣ គឺហូឡង់ ដែលបានឈ្នះមេដាយមាស់ ៦ ប្រាក់ ៥ និងសំរឹទ្ធ ២។
ស្របពេលជាមួយគ្នានេះ ម្ចាស់ផ្ទះកូរ៉េខាងត្បូង កំពុងតែឈរលេខ៩នៅលើតារាង ក្រោយពីឈ្នះមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២។ ព្រឹត្តិការណ៍អូឡាំពិករដូវរងានេះ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៩ ខែកុម្ភៈ ហើយនិងបញ្ចប់នៅថ្ងៃទី ២៥ ខែកុម្ភៈនោះ នឹងផ្តល់មេដាយមាសសរុបចំនួន ១០២ លើប្រភេទកីឡាចំនួន ១៥៕