ក្រុងសេអ៊ូល: បើការបង្ហាញអស្ចារ្យមួយចំនួននៃព្រឹត្ដិការណ៍ New York Fashion Week រំលងពីក្រសែភ្នែករបស់អ្នកនោះ កុំទាន់បារម្ភអី។
នៅមានការបង្ហាញគ្រឿងតុបតែងសក់ដោតផ្កាប្លែកៗជាច្រើនទៀត រួមទាំង រោមពាក់ដ៏ក្រាស់ឃ្មឹកដូចខោទ្រនាប់បិទបាំងតំបន់ពិសេសថែមទៀត។
ដោយស្គាល់ជា មែរគីន រោមពាក់លើប្រដាប់ភេទមានប្រវត្ដិតាំងពីទសវត្សរ៍ឆ្នាំ ១៦០០ ពេលតារាបង្ហាញម៉ូដនារីៗនឹងពាក់វាក្រោយពីកាត់កោររោមអស់រលីងដើម្បីជាប្រយោជន៍ចំពោះសុខភាព។
គំនិតផ្ដួចផ្ដើមខោទ្រនាប់រោមមែរគីន នេះគឺជាអ្នកច្នៃម៉ូដ កៃមីន ជនជាតិកូរ៉េខាងត្បូង។ លោក បានបង្ហាញទស្សនីយភាពម៉ូដរោមសិប្បនិម្មិតជាច្រើនសណ្ឋាន ច្រើនពណ៌ ប្រវែង និងស្ទីល សម្រាប់ចំណូលចិត្ដមនុស្សខុសៗគ្នា។
ចំពោះការរចនាម៉ូដ សេចក្ដីថ្លែងការណ៍របស់ កៃមីន បានពន្យល់ថា រោមមែរគីន ត្រូវបានផលិតឡើងដើម្បីបិទបាំងស្លាកស្នាមឡាមស្រមោលខ្មៅដ៏ខុសធម្មជាតិ និង ដើម្បីបង្រួមគម្លាតរវាងផ្នែករឹង និងទន់។
នាយកច្នៃប្រឌិត Prema Hair លោក Dale Delaporte និយាយថា៖ «ការចងក្រងរបស់លោក កៃមីន ជាមោទនភាពសម្រាប់ការបិទបាំងរាងកាយ និងចំណុចពិសេស»៕