ក្រុងញូវយ៉ក: មេឃ​ស្រឡះ​ល្អ សង្ឃឹម​ថា​បាន​គន់​ទេសភាព​ផ្ទៃសមុទ្រ​ដ៏​ស្រស់​ស្អាត តែ​បែរ​ជា​ស្លុត​ចិត្ដ ពេល​បាន​ឃើញ​គូស្នេហ៍​អាក្រាត​កាយ​កំពុង​ដេក​ស្ដូក​ស្ដឹង​លើ​ឆ្នេរ។


ពី​វេបសាយ mirror.co.uk វីដេអូ​ឃ្លី​ប​ខ្លី​មួយ​បាន​បង្ហាញ​ពី​រូបភាព​ដ៏គួរ​ឲ្យ​ហួស​ចិត្ដ ថ្វី​ដ្បិត​តែ​វា​មិន​ត្រូវ​បាន​ដឹង​ច្បាស់​ពី​ទីកន្លែង និង​ពេល​វេលា​កើត​ឡើង​យ៉ាង​ណា​ក៏ដោយ។

ក្នុង​វីដេអូ​នោះ មនុស្ស​ម្នាក់​កំពុង​ថត​ដោយ​ចាប់ផ្ដើម​ពី​បរិវេណ​ដ៏​ស្រស់​ស្អាត​នៃ​ឆ្នេរ។ ប៉ុន្ដែ​ពេល​កាមេរ៉ា​រេ​ចុះ​រេ​ឡើង ក៏​ប្រទះ​ឃើញ​គូស្នេហ៍​មួយគូ​ដេក​ពោប​លើ​គ្នា​ក្បែរ​កៀន​ជណ្ដើរ​ថ្ម​ផ្លូវ​ឡើង​ចុះ។


បុរស​មាន​ពុកចង្កា​ម្នាក់​គ្មាន​ខោអាវ​ជាប់​ខ្លួន ក្រៅពី​ស្រោម​ជើង​មួយគូ កំពុង​ដេក​ផ្កាប់​មុខ​លើ​មិត្ដ​ស្រី​អាក្រាត​ល្វែង​ក្រោម​កណ្ដាល​វាល។


ស្ថិតនៅ​ពីក្រោម​ភាគី​បុរស ស្ដ្រី​រូបនោះ​អត់​មាន​ស្លៀក​អ្វី​សោះ​នៅ​ល្វែង​ក្រោម ដោយ​ពាក់អាវ​ពណ៌​ខៀវ។ សម្លៀក​បំពាក់​ផ្សេងៗ​ទៀត​ត្រូវ​បាន​ប្រទះ​ឃើញ​ស្ថិត​នៅ​រាយ​ប៉ាយ​លើ​ឆ្នេរ​ខ្សាច់។


ពួកគេ​ទាំង ២ ទំនងជា​លង់លក់​មួយ​ភ្លែត អំឡុង​ពេល​មាន​គេ​ថត​វីដេអូ។ រថយន្ដ​ជាច្រើន​គ្រឿង​បាន​ឈប់​ចត​ត្រៀប​ត្រា​លើ​ចិញ្ចើម​ផ្លូវ រួច​អ្នក​ដំណើរ​នាំគ្នា​ឈរ​មើល​គូស្នេហ៍​អាក្រាត​យ៉ាង​ហួស​ចិត្ត៕HR