ស្ដ្រី​ម្នាក់​ត្រូវ​គេ​សើច​ចំអក​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខិត​ខំ​សម្អាត​បន្ទប់​ទឹក​បុរសនៅ​កន្លែង​ធ្វើ​ការ តែ​នារី​ៗ​មិន​ដឹង​ពី​មូល​ហេតុ​នេះ​ឡើយ​។ នាង​មាន​ភារៈ​ជា​អ្នក​សម្អាត​ចាន​បង្គន់​សម្រាប់​នោម​បុរស​ តែ​បុរស​ៗ​នៅ​ក្រុមហ៊ុន​មាន​អារម្មណ៍​ស្រឡាំងកាំង​ក្រោយ​ពី​ប្រទះ​ឃើញ​អ្វី​ដែល​នាង​បាន​ធ្វើ​។


បុរស​ម្នាក់​បាន​ចែក​រំលែក​រូប​ភាព​ពីស្នាដៃ​ការងារ​របស់​បុគ្គល​នារី​លើ​បណ្ដាញ​សង្គម Reddit ដោយ​បាន​សរសេរ​ថា​៖ «​សហការី​ជា​នារី​មិន​អាច​យល់ពី​មូល​ហេតុ​ដែល​យើង​កំពុង​តែ​សើច​ចុក​ពោះ​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្អាត​បន្ទប់​ទឹក​បុរស​នេះ​ទេ​»។


បុរស​ជា​ច្រើន​បាន​នាំ​គ្នា​សើច​នាង តែ​នារីៗ​គិត​មិន​យល់​ពី​ដើម​ចម​ដែល​នាំ​ឲ្យ​ផ្ទុះ​សំណើច​នេះ​ឡើយ​។ ខណៈ​សម្អាត​បន្ទប់​ទឹក​ នាង​បាន​ដាក់​ក្រដាស​រមូល​មួយ​ដុំ​ក្បែរ​ចាន​បង្គន់​នោម​។ ប៉ុន្ដែ​បុរស​ៗ​គិត​ថា វា​មិន​ចាំ​បាច់​ ដោយ​សារ​ពួកគេ​ភាគ​ច្រើន​គ្រាន់​តែ​រលាស់​ពេល​នោម​រួច​ប៉ុណ្ណោះ​។


អ្នក​ប្រើ​ Reddit បាន​សរសេរ​ថា​៖ «​គួរ​តែ​ឲ្យ​ពិន្ទុ​នាង A+ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​។ នាង​មាន​បំណង​ល្អ​មែន​ទែន​»។ ម្នាក់​ទៀត​សរសេរ​ថា​៖ «​នាង​គ្រាន់​តែ​គិត​ថា បុរស​ៗ​ប្រាកដ​ជា​ត្រូវ​ជូត​វា​ដែរ​។ អី​ក៏​ទំនង​ម្ល៉េះ»។


យ៉ាងណាមិញ នារី​ជា​ច្រើន​មិន​ច្បាស់​ពី​មូល​ហេតុ​ទាំង​នេះ​។ អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​បន្ដ​ថា​៖ «​មែន​ទែនទៅ! ខ្ញុំ​ខំ​សម្លឹង​មើល​មួយ​សន្ទុះ​ដើម្បី​ស្វែង​រក​ពី​មូល​ហេតុ​នៃ​បញ្ហា​។ ខ្ញុំ​​សន្មត់​​ថា បុរស​ៗ​មិន​ជូន​សម្អាត​លិង្គ​ក្រោយ​ពី​នោម​រួច​ឡើយ មែនទេ?»។


ស្ដ្រី​ម្នាក់​ទៀត​បន្ថែម​ថា​៖ «​​មាន​នរណា​អាច​ពន្យល់​ពី​មូលហេតុ​នាំ​ឲ្យ​រូប​ភាព​នេះ​គួរ​ឲ្យ​អស់​សំណើច​យ៉ាង​នេះ​ដែរ​ទេ?​ ខ្ញុំ​មិន​យល់​ទេ​»។

ប៉ុន្ដែ​បុរស​តិច​តួច​បែរ​ជា​មាន​ទស្សនៈ​គាំទ្រ​ចំពោះ​គំនិត​បុគ្គលិក​នារី​ទៅវិញ​។ បុរស​ម្នាក់​សរសេរ​ថា​៖ «​នៅមាន​បុរស​ត្រូវ​ការ​ជូត​វា​ដែរ​។ ខ្ញុំ​ចូល​ចិត្ដ​​ធ្វើ​ឲ្យ​ប្រាកដ​ថា ខោ​ទ្រនាប់​ខាង​មុខ​របស់​ខ្ញុំ​នឹង​មិន​ដិត​ដាម​ជាមួយ​តំណក់​ទឹក​នោម​នោះ​ទេ»៕ HR /ប្រភព mirror.co.uk