ក្រុងម៉ិកស៊ីកូ: ស្ដ្រីម្នាក់មកពីក្រុង សាន់ល្វីសផូតូស៊ី ប្រទេសម៉ិកស៊ិក បាននឹកឃើញគំនិតមួយ ដើម្បីស្វែងរកមុខបុរសដែលធ្វើឲ្យនាងមានផ្ទៃពោះ រួចផ្ដាច់ទំនាក់ទំនងទាំងស្រុង រួមទាំង ហ្វេសប៊ុក។
រូបភាពដ៏ចម្លែកនៃផ្ទាំងប៉ាណូពាណិជ្ជកម្មដ៏ធំលើអគារមួយចន្លោះដងវិថី ម៉ារីយ៉ាណូ ចីមេណេស និងវិថី សាល់វ៉ាឌ័រ ណាវ៉ា ក្នុងក្រុងសាន់ល្វីសផូតូស៊ី បានបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។
វាបានបង្ហាញពីរូបភាពបុរសម្នាក់ពាក់មួកខោប៊យ បន្ថែមដោយឈ្មោះពេញ និងសារផ្ទាល់ខ្លួនពីស្ដ្រីម្នាក់នោះដែលបានជួលវាថា នាងមានផ្ទៃពោះ ហើយច្បាស់ណាស់ នេះជាវិធីតែមួយគត់ដែលធ្វើឲ្យភាគីបុរសបានដឹង ខណៈរូបគេបានបិទទាំងទូរស័ព្ទ និងគណនីហ្វេសប៊ុករបស់នាង។
ផ្ទាំងប៉ាណូធំនោះ បានសរសេរថា៖ «ត្រូវការបុរសឈ្មោះ កាឡូស អូរ៉ូហ្សសូ តេស្ដផ្ទៃពោះបញ្ហាពីសញ្ញាវិជ្ជមាន ខ្ញុំមានផ្ទៃពោះហើយ»។
បន្ទាប់មក នាងបានបន្ដថា «គាត់បានប្លុកខ្ញុំលើហ្វេសប៊ុក និងមិនទទួលការហៅទូរស័ព្ទរបស់ខ្ញុំ រួចចុះហត្ថលេខាថា «ពីមិត្ដភក្ដិរបស់អ្នក»។
មេធាវី ជូន ចេស៊ូស ឡូហ្សាណូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «ពលរដ្ឋខ្លះចាត់ទុកហ្វេសប៊ុកជាប្រភពព័ត៌មាន តែវាមិនដូច្នោះទេ ពីព្រោះពិភពជាក់ស្ដែង មានរឿងរ៉ាវស្មុគស្មាញជាច្រើនទៀត»។
វាមិនច្បាស់ថា តើប៉ាណូប្រកាសរកសង្សារនោះបានជោគជ័យ ហើយស្ដ្រីមិនបង្ហាញអត្ដសញ្ញានោះទីបំផុត តើអាចទាក់ទងលោក កាឡូស អូរ៉ូហ្សសូ បានឬយ៉ាងណានោះទេ៕ HR/ប្រភព Odditycentral