ក្រសួង​បង្ហាញ​ពី​តម្លៃ​ប្រេង​រយៈពេល​ ១០ ​ថ្ងៃ

Content image - Phnom Penh Post
តម្លៃ​ប្រេង​សាំង​ក្នុង​ស្ថានីយ៍​ប្រេង​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​សីហា​ឆ្នាំ​មុន។ ហេង ជីវ័ន

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហាញ​ពី​តម្លៃ​លក់​រាយ​នៃ​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត តាម​ស្ថានីយ​ប្រេង​លក់​រាយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី​ ២១ ខែ​តុលា ដែល​ជា​ការ​បង្ហាញ​ពី​ការ​ប្រែប្រួល​តម្លៃ​ប្រេង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​១០​ថ្ងៃ​ម្តង​។

តាម​សេចក្តី​ជូន​ដំណឹង របស់​ក្រសួង​ពាណិជ្ជកម្ម តម្លៃ​លក់​រាយ​នៃ​ប្រេង​សាំង​ធម្មតា​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី​ ២១ តុលា នឹង​ត្រូវ​លក់​ក្នុង​តម្លៃ ៣ ៧០០ ​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេង​ម៉ាស៊ូត ៣ ៤០០​ រៀល​។

ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ចុង​ខែ​កញ្ញា បាន​ដក​ប្រេង​ស៊ូ​ពែរ​ចេញ​ពី​រូបមន្ត​ការ​គណនា​តម្លៃ​ប្រេង ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ​។

ការ​កែ​តម្រូវ​នេះ​ធ្វើ​ឡើង​ឲ្យ​ស្រប​ទៅ​នឹង​តម្លៃ​គោល​ប្រេង​ឆៅ​ដែល​បាន​បង្ហាញ​សញ្ញា​ការ​ស្ទុះ​ងើប​ឡើង​វិញ ដោយ​កើន​ដល់​ ៥៦,៧៧​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ពី​ម្សិលមិញ​៕