ក្រុងដាក្កាៈ ប្រទេស​បង់ក្លាដែស​កាល​ពី​ថ្ងៃ​សុក្រ បាន ប្រគល់​បញ្ជី​ឈ្មោះ​ជនជាតិ​រ៉ូហ៊ី​យ៉ា​ប្រហែល​ជាង ៨០០០ នាក់​ទៅ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ខណៈ​ប្រទេស​នេះ បម្រុង​នឹង​ចាប់​ផ្ដើម​សប្ដាហ៍​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា បន្ទាប់​ពី​អាក់ខាន ដោយសារ​ខ្វះ​ការ​រៀបចំ​ប្រុង​ប្រៀប​ជា​មុន។


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ក្រុង​ដាក្កា​លោក AsaduzzamanKhan បាន​ប្រគល់​បញ្ជី​ឈ្មោះ​ជា​ផ្លូវការ​ទៅ​ភាគី​មីយ៉ាន់ម៉ា​លោក​ឧត្តម​សេនីយ៍ KyawSwe បន្ទាប់​ពី​មន្ត្រី​នៃ​ប្រទេស​ទាំង ២ បាន​ជួប​ប្រជុំ​នៅ​រដ្ឋធានី​បង់ក្លាដែស។

លោក​ថ្លែង​ថា៖ «យើង​បាន​ប្រគល់​បញ្ជី​ឈ្មោះ​ជន​ភៀស​ខ្លួន ៨០៣២ មក​ពី ១៦៧៣ គ្រួសារ​ទៅ​ឲ្យ​ពួកគេ។ គណ:​ប្រតិភូ បាន​ទទួល​យក​ដោយ​ភាព​ស្និទ្ធ​ស្នាល និង​បាន​ប្រាប់​យើង​ថា ពួកគេ​អាច​ចាប់ផ្ដើម​ដំណើរការ​ទទួល​យក​ជន​ភៀស​ខ្លួន​បាន​ហើយ»។


បង់ក្លាដែស បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​ឆ្នាំមុន​ក្នុងការ​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ប្រមាណ​ជា ៧០ ម៉ឺន​នាក់ ដែល​បាន​រត់​ភៀស​ខ្លួន​ឆ្លង​ដែន​ចូល​ទៅ​កាន់​ប្រទេស​បង់ក្លាដែស តាំង​ពី​ខែ​សីហា​ដើម្បី​គេច​ពី​ការ​បង្ក្រាប​យ៉ាង​សាហាវ​ឃោរ​ឃៅ​របស់​កង​ទ័ព​មីយ៉ាន់ម៉ា៕


លោក Gen Swe​មក​ដល់​ដើម្បី​ចូលរួម​ជំនួប​ជាមួយ​លោក Asaduzzaman។ AFP