ក្រុងមុយនិច: ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko កាលពីថ្ងៃសៅរ៍ បានជំរុញឲ្យក្រុមសមាជិកសភាស្វែងរកការសម្របសម្រួលមួយស្តីអំពីពង្រាងច្បាប់ ដោយត្រួសត្រាយផ្លូវឲ្យមានការបង្កើតតុលាការប្រឆាំងអំពើពុករលួយថ្មីមួយ ទាមទារដោយក្រុមសម្ព័ន្ធមិត្តប្រទេសលោករបស់ទីក្រុងកៀវ។
សេចក្ដីព្រាងច្បាប់ដែលនៅក្នុងសំណុំបែបបទរបស់ច្បាប់នេះ ពេលបច្ចុប្បន្ននេះ ប្រឈមជាមួយការរិះគន់យ៉ាងខ្លាំងពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្វើឡើងដើម្បីបង្កើតឡើងនូវក្រុមរដ្ឋអាជ្ញា និងក្រុមស៊ើបអង្កេតប្រឆាំងអំពើពុករលួយដែលមានការលះបង់ខ្ពស់។
លោក ប៉ូរ៉ូសិនកូ បានថ្លែងប្រាប់ AFP ថា ក្រុមសមាជិកសភាអ៊ុយក្រែនថ្មីៗនេះកំពុងសិក្សាអំពីសេចក្ដីព្រាងច្បាប់នេះ។
លោកថ្លែងថា៖ «ពេលនេះវាជារឿងសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាធ្វើការសម្របសម្រួលមួយនៅក្នុងសភា» ដោយបានបន្ថែមទៀតថា លោកនឹងមិនកែប្រែសេចក្ដីព្រាងច្បាប់នេះឡើយ ថ្វីបើរងការរិះគន់ពីមូលនិធិ IMF ក្តី។
នៅក្នុងលិខិតមួយផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន IMF បានថ្លែងក្នុងខែមករាថា «អន្តរបញ្ញត្តិជាច្រើននៃ (សេចក្ដីព្រាងច្បាប់) នេះ មិនស្របជាមួយការប្តេជ្ញារបស់អាជ្ញាធរ»។
IMF បានស្នើឲ្យតុលាការប្រឆាំងអំពើពុករលួយសម្របសម្រួលជាមួយការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) ដែលទើបតែបង្កើតថ្មីៗ និងការិយាល័យ SAPO៕