ក្រុងបាងកក: ក្រុម​សកម្មជន​គាំទ្រ​ការ​បោះឆ្នោត កំពុង​នាំគ្នា​បង្កើន​សម្ពាធ​លើ​របប​យោធា បន្ទាប់​ពី​បាន​កំណត់​កាល​វិភាគ​ដ៏​ច្បាស់​លាស់​មួយ​សម្រាប់​ការ​ប្រមូល​ផ្តុំ ដើម្បី​បន្ត​ទាមទារ​ប្រឆាំង​តវ៉ា​យ៉ាងហោច រហូតដល់​ខែ​ឧសភា និង​ដាក់​កំណត់​ឲ្យ​ក្រុម​អ្នក​នយោបាយ​ធ្វើការ​ជ្រើសរើស​រវាង​ប្រជាពលរដ្ឋ និង​របប​យោធា។


ក្រុម​ថ្នាក់​ដឹកនាំ​មក​ពី​ក្រុម​ផ្សេងៗ​ដែល​ទាមទារ​សុំ​ឲ្យ​ធ្វើការ​បោះឆ្នោត​ទូទៅ​នា​ឆ្នាំនេះ​បាន​ធ្វើការ​ប្រឆាំង​ការតវ៉ា​របស់​ពួកគេ​នៅ​ឯ​ពិធី​ជួបជុំ​មួយ​នៅ​ទីធ្លា​បរិវេណ​សាកល​វិទ្យាល័យ​ធម្មសាស្ត្រ​កាល​ពី​ម្សិលមិញ។

លោក Sirawith "Ja New" Seritiwat មកពី​ក្រុម​ប្រជាធិបតេយ្យ​ថ្មី បាន​ចាប់ផ្តើម​បើក​កិច្ច​ប្រជុំ​នោះ ដោយ​ធ្វើការ រំឭក​ចំពោះ​ក្រុម​អ្នក​ចូលរួម​ទាំង​អស់​អំ​ពី​គោល​បំណង​របស់​ពួកគេ។


លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​ចង់​បាន គឺ​គ្មាន​អ្វី​ថ្មី​ឡើយ» «វា​គឺជា​សិទ្ធិ​ជា​មូលដ្ឋាន របស់​យើង​ដែល​ត្រូវ​បាន​បំផ្លាញ ដោយ​ក្រុម​អ្នក​ធ្វើ​រដ្ឋប្រហារ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ»។ «យើង​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ ដើម្បី​យើង​អាច​មាន​សិទ្ធិ​ក្នុងការ​សម្រេច​ជោគ​វាសនា​អនាគត​ប្រទេស​របស់​ពួក​យើង​ទាំងអស់​គ្នា»។ «វា​ដល់​ពេល​សម្រាប់​គ្រប់​ពលរដ្ឋ​ទាំងអស់​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ ដើម្បី​សម្រេច​ជោគ​វាសនា និង​អនាគត​របស់​ពួកគេ​ផ្ទាល់ ដែល​ផ្ទុយ​ពី​ការ​អនុវត្ត​តាម​ទិសដៅ​នានា ដែល​ត្រូវ​បាន​កំណត់​ដោយ​គោលការណ៍ «ទន្លេ​ទាំង ៥» ដែល​ត្រឹម​ផ្តល់​ប្រយោជន៍​ឲ្យ​ក្រុម​សាច់​ញាតិ​ជិត​ដិត​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។


ពួកគេ​ត្រូវតែ​បញ្ឈប់​ការ​ពន្យារ​ពេល​ការ​បោះឆ្នោត​និង​ការ​ផ្ទេរ​អំណាច។ ការ​បោះឆ្នោត​ត្រូវ​តែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ»៕