ក្រុងវ៉ាស៊ីនតោន: កាល​ពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ជីម ម៉ាធីស បាន​ប្តេជ្ញា​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ​មួយ​ពាក់ព័ន្ធ​ជនជាតិ​រុស្ស៊ី ដែល​បាន​ចូល​បម្រើការ​ក្នុង​ជួរ​កងទ័ព​ចម្រុះ​អាមេរិក​នៅ​ស៊ីរី ប៉ុន្តែ ក្រោយ​មក​បាន​លា​ឈប់​ពី​តំណែង ដោយ​បាន​ចោទ​ប្រកាន់​ក្រុង​ម៉ូស្គូ​ពី​ការ​រៀបចំ​ធ្វើការ​វាយ​ប្រហារ​នេះ។


រុស្ស៊ី បាន​ទទួល​ស្គាល់​ថា ៥ នាក់​ក្នុង​ចំណោម​ពលរដ្ឋ​របស់ខ្លួន​ជាច្រើន ត្រូវ​បាន​សម្លាប់​អំឡុង​ការ​ទម្លាក់​គ្រាប់បែក​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ក្នុង​ខេត្ត ឌែរអេស្ស័រ ភាគ​ខាងកើត បន្ទាប់​ពី​ពួកគេ​បាន​ធ្វើជា​ផ្នែក​មួយ​នៃ​យុទ្ធជន​គាំទ្រ​របប​ស៊ីរី​មួយ​ក្រុម ដែល​បាន​ដឹកនាំ​ការ​វាយ​ប្រហារ​មួយ​លើ​ទីតាំង​ឈរជើង​ត្រួតត្រា​ដោយ​ក្រុម​កងកម្លាំង​ប្រជាធិបតេ​យ្យ​ស៊ីរី (SDF)។

លោក ម៉ាធីស បាន​ថ្លែង​ខណៈ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​វិញ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​តំបន់​ទ្វីប​អឺរ៉ុប​រយៈពេល​មួយ​សប្តាហ៍​ថា៖ «ខ្ញុំ​យល់​ថា ពេល​នេះ រដ្ឋាភិបាល​រុស្ស៊ី និយាយ​ថា ក្រុម​ជន​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​កងកម្លាំង​មិន​មែន​យោធា ក្រុម​ទាហាន​ជាប់​កិច្ច​សន្យា​របស់​ពួកគេ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ ពន្យល់​មិន​ទាន់​បាន​នោះ» ដោយ​បាន​ថ្លែង​បន្ថែម​ថា ក្រុម​មន្ត្រី​រុស្ស៊ី ដែល​សហការ​ជាមួយ​នឹង​អាមេរិក «ទំនង» ជា​មិន​បាន​ដឹង​ទេ។ «ប៉ុន្តែ ពួកគេ​ប្រកាន់​យក​ទិសដៅ​ផ្សេង​គ្នា​ពី​អ្នកណា​ម្នាក់​តើ​វា​ជា​ទិសដៅ​នៅ​ក្នុង​តំបន់ ឬ យ៉ាង​ណា?»