ក្រុងញូវដែលីៈ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី កាលពីថ្ងៃសៅរ៍បានព្រមព្រៀងគ្នា ដើម្បីបង្កើនកិច្ចប្រឹងប្រែង ក្នុងគោលបំណងនាំស្ថិរភាពដល់អាហ្វហ្គានីស្ថាន ដែលហែកហួរដោយសង្រ្គាមនោះ។
លោក ម៉ូឌី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ដើម្បីជួយអាហ្វហ្គានីស្ថាន ឲ្យក្លាយជាប្រទេសមានសន្តិភាព សុវត្ថិភាព និងរីកចម្រើនជានិរន្តន៍ក្រោយពីធ្វើការពិភាក្សាជាមួយលោករ៉ូហានីនៅក្នុងក្រុងញូវដែលី ក្នុងអំឡុងទស្សនកិច្ចបីថ្ងៃរបស់លោកនោះ។
លោកម៉ូឌី បានថ្លែងថាដោយសម្លឹងមើលផលប្រយោជន៍រួមយើងប្តេជ្ញាបញ្ឈប់ការពង្រីកកម្លាំងដែលនាំឲ្យមានអំពើឧក្រិដ្ឋកម្មរៀបចំដោយអន្តរជាតិអំពើជ្រុលនិយម ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើឧក្រិដ្ឋកម្មក្នុងទម្រង់ផ្សេងៗ។ យើងចង់ឃើញតំបន់របស់យើង និងពិភពលោកគ្មានអំពើភេរវកម្ម៕ PSA