ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា បានក្លាយជាកម្លាំងជំរុញវឌ្ឍនភាពសំខាន់មួយនៅវិស័យធនា គារនៅកម្ពុជា ខណៈដែលស្ថាប័នធនាគារបែបប្រពៃណីតែងតែជួបនូវបញ្ហាប្រឈមក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ពលរដ្ឋរស់នៅតំបន់ជនបទជាច្រើនដែលមិនមានគណនីធនាគារ។
គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាមួយនេះ ត្រូវបានជំរុញដោយចក្ខុវិស័យ ក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលជាតម្រូវការ ក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
«ខណៈពេលដែលយើងកំពុងធ្វើដំណើរទៅមុខនៅក្នុងឆ្នាំ២០២៤នេះ ធនាគារ វីង នៅតែប្រកាន់ខ្ជាប់នូវការ-ប្តេជ្ញាចិត្តរបស់យើង ក្នុងភាពជាដៃគូ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ប្រជាជន-កម្ពុជាគ្រប់រូប និងជាស្ថាប័នឈានមុខគេក្នុងការធ្វើទំនើបកម្មធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា»។
«ដោយផ្តោតសំខាន់ឥតងាករេលើការធ្វើនវានុវត្តន៍សេវាកម្ម និងផលិតផលហិរញ្ញវត្ថុ ក៏ដូចជាជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន យើងមានជំហររឹងមាំ ដើម្បីត្រៀមខ្លួនសម្រាប់នាពេលខាងមុខ ក្នុងនាមជា «ធនាគារនៃអនាគតកាល»។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ «ជាមួយនឹងកិច្ចប្រឹងប្រែង ធនាគារ វីង ខិតខំលើកកម្ពស់ដល់រូបវន្តបុគ្គល និងសហគមន៍ ដោយជំរុញឱ្យមានការរីកចម្រើនដល់បរិយាបន្នហិរញ្ញវត្ថុ និងភាពប្រសើរឡើងសម្រាប់អតិថិជនគ្រប់រូប »។
ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ថ្មីៗរួមមាន ការផ្តល់កម្ចីតាមប្រព័ន្ធឌីជីថល ឬហៅថាវីងឌីជីថលឡូន (Wing Digital Loan) ដែលផ្តល់ប្រាក់កម្ចីងាយស្រួល ធានាសុវត្ថិភាពតាមរយៈអ៊ែប Wing Bank ដោយជួយលុបបំបាត់ការប្រើសន្លឹកក្រដាសក្នុងការបំពេញបែបបទឯកសារនានា និងអតិថិជនអាចទទួលបានកម្ចី ក្នុងរយៈពេលតែ ២នាទី ប៉ុណ្ណោះ។
Wingcoin ជាកម្មវិធីផ្តល់រង្វាន់ដំបូងគេ ដែលដំណើរការដោយបច្ចេកវិទ្យាប្លុកឆេន ដើម្បី ជួយសម្រួលការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ទៅដល់អ្នកប្រើប្រាស់ក្នុងការចំណាយ ដោយទទួលបានមកវិញនូវការសន្សំបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការប្រើប្រាស់អ៊ែប Wing Bank។ ជាមួយគ្នានោះ គណនី “សន្សំដើម្បីគោលដៅ” គឺជាការផ្តល់នូវដំណោះស្រាយសម្រាប់អតិថិជនជារូបវន្តបុគ្គល ដែលមានបំណងចង់សម្រេចនូវគោលដៅហិរញ្ញវត្ថុជាក់លាក់ណាមួយ។
ធនគារ វីង ក៏បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា ទៅលើភាពជាដៃគូក្នុងការធ្វើអាជីវកម្មប៊េនកាសួរេន ដើម្បីបង្កើនភាពងាយស្រួលចំពោះការទទួលបានសេវាធានារ៉ាប់រងអាយុជីវិត នៅទូទាំងប្រទេសកម្ពុជា។
ភាពជោគជ័យ និងការវិវឌ្ឍជាបន្តបន្ទាប់របស់ធនាគារ វីង ត្រូវបានបង្ហាញ ដោយអគារធនាគារ វីងថៅវើរ ដ៏ធំស្កឹមស្កៃ ដែលជាទីស្នាក់ការកណ្តាលធនាគារ វីង ដែលមានកម្ពស់ ២៥ ជាន់ និងជាមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍដំណោះស្រាយឌីជីថលថ្មីៗផងដែរ។
ធនាគារ វីង ជាមួយនឹងការប្រកាន់ខ្ជាប់ជាមួយនឹងវិធីសាស្ត្រ ច្នៃប្រឌិត ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ចាប់តាំងពីការបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ២០០៨ មក មិនត្រឹមតែជំរុញឱ្យមានកំណើនបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងបានធ្វើទំនើបកម្មពីរបៀបដែលប្រជាជនកម្ពុជាទទួល និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេកាន់តែងាយស្រួល។
ខណៈពេលដែលអត្រាកំណើននៃការប្រើប្រាស់ទូរស័ព្ទនៅកម្ពុជា ធនា-គារ វីង បាននិងកំពុងយកចិត្តទុកដាក់ តាមរយៈការដាក់ឱ្យប្រើបច្ចេកវិទ្យាតាមរយៈទូរស័ព្ទ ដើម្បីផ្សារភ្ជាប់រវាងអ្នកមានគណនីធនាគារ និងអ្នកគ្មានគណនីធនាគារ។
«ធនាគារ វីង បានចាប់ផ្តើមក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅក្នុងឆ្នាំ ២០០៨ និងបានត្រួសត្រាយផ្លូវសម្រាប់សេវាកម្មផ្ទេរប្រាក់នៅក្នុងប្រទេសកម្ពុជាក្នុង អំឡុងពេលនោះ។ យើងក៏បានឈ្នះពានរង្វាន់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។
«ធនាគារ វីង បានធ្វើទំនើបកម្មលើការផ្តល់មធ្យោបាយទូទាត់ និងផ្ទេរប្រាក់កាលពីអតីតកាល ហើយឥឡូវនេះ ក្នុងនាមជាធនាគារពាណិជ្ជ យើងអាចផ្តល់ជូននូវដំណោះស្រាយសេវាកម្ម និងផលិតផលហិរញ្ញវត្ថុជាច្រើន ទៅដល់គ្រប់ផ្នែកនៃសេដ្ឋកិច្ចកម្ពុជា»។
លោក ហាន ប៉េងក្វាង បានមានប្រសាសន៍ថា៖ «យើងបានបន្តផ្តោតលើអតិថិជនដែលមានគណនីធនាគារ និងគ្មានគណនីធនាគារ សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម ពីស្រទាប់យុវជន រហូតដល់អ្នកប្រើប្រាស់ដែល មានវ័យចំណាស់ នៅក្នុងចក្ខុវិស័យរបស់យើង ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូបឱ្យកាន់តែប្រសើរឡើង»។
បណ្តាញដ៏ទូលំទូលាយរបស់ធនាគារ វីង ដែលបច្ចុប្បន្នមានភ្នាក់ងារវីង ១១.០០០ ទីតាំង ដែលគ្រប់ណ្តប់នៅទូទាំងប្រទេស បានដើរតួជាចំណុចស្នូលសម្រាប់ប្រជាជនជាពិសេសនៅទីជនបទ ពិបាកក្នុងការធ្វើដំណើរទៅកាន់ទីតាំងធនាគារផ្ទាល់។
តាមរយៈបណ្តាញនេះ អនុញ្ញាតឱ្យអតិថិជនងាយស្រួលបើកគណនី ដាក់ប្រាក់ ដកសាច់ប្រាក់ ផ្ទេរប្រាក់ និងទូទាត់វិក្កយបត្រ តាមរយៈទូរស័ព្ទដៃរបស់ពួកគេ។ ភាពងាយស្រួលនេះបានជួយដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលមិនធ្លាប់មានគណនីធនាគារ អាចចូលរួមនៅក្នុងវិស័យហិរញ្ញវត្ថុផ្លូវការ ដែលជួយឱ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុបានកាន់តែមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព។
ប្រព័ន្ធធនាគារ វីង ដែលរួមមានអាជីវកម្មជាង ៥៥.០០០ ទីតាំង ដែលពួកគេរីករាយនឹងភាពជាដៃគូជាមួយក្រុមហ៊ុនធំៗក្នុងវិស័យហិរញ្ញវត្ថុដូចជា៖ ក្រុមហ៊ុន Mastercard, MoneyGram, UnionPay,se AliPay, WeChat Pay, Western Union, Visa និងក្រុមហ៊ុន Ria ជាដើម។
មធ្យោបាយទូទាត់ប្រាក់របស់ធនាគារ វីង តាមទូរស័ព្ទ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការទូទាត់តាមប្រព័ន្ធឌីជីថលបានភ្លាមៗសម្រាប់ការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញ មិនប្រើក្រដាសប្រាក់នៅកម្ពុជា។
ការទូទាត់តាមប្រព័ន្ធឌីជីថល ផ្តល់នូវភាពងាយស្រួល និងប្រសិទ្ធភាពកាន់តែប្រសើរ សម្រាប់អាជីវកម្ម និងអតិថិជន ជួយពន្លឿនសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។
សេវាកម្មដ៏ទូលំទូលាយរបស់ធនាគារ វីង ផ្តល់ជូនជាពិសេសដល់តម្រូវការនៃអាជីវកម្មទាំងនេះ ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួល និងតម្លៃសមរម្យ ខណៈដែលធនាគារវីង ក៏បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីសម្រួលដល់លទ្ធភាពទទួលបានប្រាក់កម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យម សំដៅជំរុញកំណើនអាជីវកម្មរបស់ពួកគេ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលផងដែរ។
ធនាគារ វីង ចាត់ទុកចំណេះដឹងហិរញ្ញវត្ថុជាកត្តាដ៏សំខាន់សម្រាប់បុគ្គល គ្រប់រូបក្នុងការសម្រេចចិត្ត ដែលនេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ។
កត្តានេះ ជួយឱ្យបុគ្គលម្នាក់ៗ អាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដែលនាំទៅរកស្ថិរភាពហិរញ្ញវត្ថុ និងសុខុមាលភាពកាន់តែប្រសើរ។
ការរួមចំណែករបស់ធនាគារ វីង បានបង្ហាញឱ្យឃើញពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា ដោយបរិយាបន្នហិរញ្ញវត្ថុ អនុញ្ញាតឱ្យបុគ្គលគ្រប់រូបចូលរួមកាន់តែសកម្មនៅក្នុងសេដ្ឋកិច្ចផ្លូវការ ជំរុញភាពជាសហគ្រិន និងការវិនិយោគ។
ផលវិជ្ជមានរបស់ធនាគារ វីង ចំពោះវិស័យធនាគារនៅកម្ពុជា ពិតជាបានដើរតួនាទីយ៉ាងសំខាន់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ការកសាងបណ្តាញភ្នាក់ងារដ៏ទូលំទូលាយ និងការផ្តល់អាទិភាពដល់បរិយាបន្នហិរញ្ញវត្ថុ ហើយបាននាំមកនូវសេវាហិរញ្ញវត្ថុដល់សាធារណជន និងក៏ដូចជាការធ្វើទំនើបកម្មពីរបៀបដែលប្រជាជនកម្ពុជាងាយស្រួលគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។
ភាពជោគជ័យរបស់ធនាគារ វីង គឺជាឧទាហរណ៍មួយ ជំរុញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយការច្នៃប្រឌិត។
«ហើយការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយស្ថាប័នឈានមុខនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ គឺដើម្បីជំរុញការផ្តល់សេវាកម្មរបស់យើងបន្ថែមទៀត ហើយយើងប្តេជ្ញាពង្រីកបណ្តាញសាខារបស់យើងនៅទូទាំង ប្រទេស ដែលបច្ចុប្បន្នមាន ២១សាខាកំពុងដំណើរការ។
«នៅធនាគារ វីង គោលបំណងចម្បងរបស់យើងគឺ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយផ្តល់នូវភាពងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្រាប់បុគ្គលគ្រប់រូប»។
លោក ហាន ប៉េងក្វាង មានប្រសាសន៍ បន្ថែមថា៖«ដើម្បីសម្រេចបានតាមបេសកកម្មដែលបានកំណត់នេះ ធនាគារ វីង នៅតែប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍជាបន្តបន្ទាប់ លើផលិតផល និងសេវាកម្មដែលផ្តោតសំខាន់លើអតិថិជន»៕