ភ្នំពេញៈ សហគ្រិន​វ័យ​ក្មេង​កម្ពុជា​៥​រូប​បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​កាល​ពី​ម្សិល​មិញ​លើ​ GoSoccer ​ជា​កម្មវិធី​អនឡាញ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​​កក់​តារាង​បាល់​ទាត់​នៅ​ទីក្រុង​ភ្នំពេញ​ និង​អាច​ផ្គូផ្គង​គូ​ប្រកួត​ផង​ដែរ។

និស្សិត​មហា​វិទ្យាល័យ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​មួយ​ក្រុម​នេះ​បាន​ជាប់​ចំណាត់​ទី១​ក្នុង​ចំណោម​៥ក្រុម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ SmartStart​ ជាក​ម្មវិធី​សហ​គ្រិន​ភាព​មួយ​សម្រាប់​យុវវ័យ​​កម្ពុជា​ដែល​បាន​ផ្ដល់​មូល​និធិ​ដោយ​ក្រុម​ហ៊ុន Smart ​Axiata ​ជា​ប្រតិបត្តិ​ករ​ទូរ​គមនា​គមន៍​ក្នុង​ស្រុក​។


ក្រុម​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ជួប​តំណាង​ក្រុម​ហ៊ុន Facebook ​ក្រុមហ៊ុន​ ​Google​ និង​ក្រុម​ហ៊ុន​ Microsoft ​ខណៈ​ក្រុម​ហ៊ុន​ Smart ​បាន​ផ្ដល់​ឲ្យ​ក្រុម​នេះ​នូវ​ឱកាស​ក្នុង​ការ​រក​ប្រាក់​បន្ថែម​ទៀត ដោយ​ផ្ដល់​មូល​និធិ​ក្នុង​ការ​អភិវឌ្ឍ​ដល់​កម្ម​វិធី​នេះ។


គំនិត​ GoSoccer​ នេះ​ត្រូវ​បាន​ជំរុញ​ដោយ​និស្សិត​ លឹម ​សេង​ឃុន​ ជា​មិត្ត​រួម​ក្រុម​ដែល​ព្យាយាម​ក្នុង​ការ​ស្វែង​រក​អ្នក​ចូល​ចិត្ត​លេង​បាល់ទាត់​នៅ​ទីក្រុង​ភ្នំពេញ​ និង​ចង់​ប្រកួត​ជា​មួយ​នឹង​រូប​លោក ​និង​មិត្ត​របស់​លោក​​។


លោក​ លឹម​ ថ្លែង​ថា​៖ «​យើង​បាន​បង្កើត​គំនិត​នេះ​ឡើង​សម្រាប់​ស្វែង​រក​ការ​ផ្គូផ្គង​ដើម្បី​ប្រកួត​ ហើយ​បន្ទាប់​មក​បាន​សម្រេច​ចិត្ត​ដាក់​ការ​កក់​តារាង​ប្រកួត​ផង​ដែរ​»។ ​


លោក​បន្ថែម​ថា ​ប្រាក់​ចំណេញ​របស់​ GoSoccer បាន​ពី​ប្រើ​ប្រាស់​កម្មវិធី​​កក់​តារាង ដែល​ក្នុង​នោះ​មិត្ត​រួម​ក្រុម​គិត​កម្រៃ​ជើង​សា​៥​ភាគរយ​លើ​ការ​កក់​នីមួយៗ​ និង​លក់​កញ្ចប់​សមាជិក​ភាព​ដល់​ប្រតិ​បត្តិករ​តារាង​បាល់​ទាត់​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​តារាង​បាល់​ទាត់​៕ LA