ប្រទេសកម្ពុជា កំពុងមើលឃើញពីការប្រែប្រួលគួរឱ្យកត់សម្គាល់។ សូម្បីតែមុខរបរក្រៅប្រព័ន្ធតូចតាចរាប់តាំងពីការទូទាត់ថ្លៃជិះរ៉ឺម៉ក អាហារចិញ្ចើមថ្នល់ រហូតដល់ហាងទំនើប បានផ្ដល់ជម្រើសទូទាត់ដោយស្គេនឃ្យូអរកូដ ឬមធ្យោបាយទូទាត់នានាដែលគ្មានការរាប់ក្រដាសប្រាក់។
ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាមូលដ្ឋានគ្រឹះដ៏រឹងមាំបដិវត្តន៍ឌីជីថលនេះត្រូវបានជំរុញដោយការប្រើប្រាស់ស្មាតហ្វូន និងការគិតគូរវែងឆ្ងាយពីធនាគារជាតិកម្ពុជា ក្រោមការដឹកនាំដោយទេសាភិបាលដ៏ឆ្នើមគឺ លោកស្រី ជា សិរី ដោយបាននិងកំពុងជំរុញយ៉ាងសកម្មនូវអនាគតការទូទាត់ឌីជីថល ផ្តល់អំណាចដល់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចជាតិមួយកម្រិតថែមទៀត។
យោងតាមរបាយការណ៍ឆ្នាំ២០២៣ ដោយធនាគារជាតិកម្ពុជា ស្របតាមការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានចាប់ យកឱកាសក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ និងសង្គមឌីជីថលតាមរយៈការបង្កើតប្រព័ន្ធបាគង ស្ដង់ដា ខេអេច ឃ្យូអរ (KHQR) និងប្រព័ន្ធខេមបូឌាន ស៊ែស្វីច (CSS) ជាដើម។
លោកស្រីទេសាភិបាលបានទទួលស្គាល់ការផ្ដល់ប្ដូរដ៏មានសក្តានុពល ផ្លាស់ប្តូរនៃសេវាកម្មហិរញ្ញវត្ថុឌីជីថល។
ហេដ្ឋារចនាសម្ព័ន្ធទូទាត់ដែលត្រូវ បានអភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា ចែកជា ២ប្រភេទគឺប្រព័ន្ធទូទាត់តម្លៃធំ និងប្រព័ន្ធទូទាត់រាយ។
ប្រព័ន្ធទូទាត់តម្លៃធំ មានប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS) និងប្រព័ន្ធទូទាត់តម្លៃធំបាគង (Bakong LV)។
ប្រព័ន្ធទូទាត់រាយ រួមមាន ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ប្រព័ន្ធសេវាទូទាត់រហ័សជំនាន់ថ្មី (FAST 2.0) ប្រព័ន្ធខេមបូឌាន ស៊ែស្វីច (CSS) ប្រព័ន្ធរីធែលផេ (Retail Pay) និងប្រព័ន្ធបាគង។
លោកស្រីលើកឡើងថា៖ «បាគងបានជំរុញហេដ្ឋារចនាសម្ព័ន្ធធនាគារនៅក្នុងស្រុករបស់យើង និងធ្វើបដិវត្តន៍ប្រតិបត្តិការអន្តរជាតិ»។
ភាពជឿនលឿនទាំងនេះបានសម្រួលប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងសំខាន់ ធ្វើឱ្យការទូទាត់កាន់តែលឿនថោកជាង និងមានសុវត្ថិភាពជាងមុន។
ការទូទាត់តាមឌីជីថលដ៏ងាយស្រួលកំពុងកើនឡើងឥទ្ធិពលនៃគំនិតផ្តួចផ្តើមទាំងនេះ គឺមិនអាចប្រកែកបាន។ ប្រទេសកម្ពុជាមានគណនី e-wallet ចំនួន ១៩,៧ លានដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជាសក្ខីភាពនៃការកើនឡើងនូវទំនុកចិត្តសាធារណជនក្នុងប្រតិបត្តិការឌីជីថល។
ចំនួនប្រតិបត្តិការជាង ៦០១ លានប្រតិបត្តិការ បានកើនឡើង ១៨% គួរឱ្យចាប់អារម្មណ៍ ដែលឈានដល់ទំហំទឹកប្រាក់ប្រមាណជាង ៣១១ ពាន់ពាន់លានរៀល (ជិត ៧៦ ពាន់លានដុល្លារ)។ តួលេខនេះជាចំនួនគួរឱ្យ ភ្ញាក់ផ្អើលស្មើនឹង ២,៤ ដងនៃផលិតផលក្នុងស្រុកសរុប ដែលបង្ហាញពីតួនាទីដ៏សំខាន់នៃការទូទាត់តាមប្រព័ន្ធឌីជីថលឥឡូវនេះក្នុងសេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមាន ប្រសាសន៍ថា ៖«ជាលទ្ធផល ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃការទូទាត់អេឡិចត្រូនិកប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣,១ ភាគរយ»។
ការទូទាត់ឆ្លងកាត់ព្រំដែនដ៏រលូនលោកស្រីទេសាភិបាល សង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធបាគងបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ជាប្រព័ន្ធទូទាត់ជាតិ (National Payment Hub) សម្រាប់តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីផ្ដល់ជាមធ្យោបាយសម្រួលដល់ការផ្ទេរប្រាក់ និងទូទាត់ទំនិញដែលមានកម្រៃទាប សម្រាប់ពលករចំណាកស្រុក ភ្ញៀវទេសចរ និងអ្នកធុរកិច្ច។
ថ្លែងក្នុងពិធីដាក់ដំណើរការជាផ្លូវការនូវប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែន QR Code រវាងប្រព័ន្ធទូទាត់ប្រាក់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay International (UPI) កាលចុងឆ្នាំ២០២៣ លោកស្រី ជា សិរី បានគូសបញ្ជាក់ទៀតថា៖ «ធនាគារ-ជាតិនៃកម្ពុជាក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធឃ្យូអរកូដ (QR Code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ»។
គំនិតផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារសម្រាប់ភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជា ដែលអនុញ្ញាត ឱ្យពួកគេទូទាត់ទំនិញ និងសេវាកម្ម បានយ៉ាងងាយស្រួល ដោយប្រើប្រាក់យន់តាមរយៈប្រតិបត្តិការកូដ QR ។
លោកស្រីបានបន្តទៀតថា៖«ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរបរទេសអាចទូទាត់តាមឃ្យូអរកូដ (QR Code) នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។ បច្ចុប្បន្នកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុន ផ្ដល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម»។
ការប្តេជ្ញាចិត្តពង្រឹងរូបិយប័ណ្ណជាតិប្រាក់រៀល ខណៈពេលដែលការទូទាត់តាមឌីជីថលកំពុងរីកចម្រើន ធនាគារជាតិនៃកម្ពុជា នៅតែប្តេជ្ញាពង្រឹងប្រាក់រៀលកម្ពុជា (KHR)។
និន្នាការនេះបង្ហាញពីមោទនភាពជាតិកាន់តែកើនឡើង និងការផ្លាស់ប្តូរឆ្ពោះទៅរកការប្រើប្រាស់ប្រាក់រៀលសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖«ជាលទ្ធផលការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃការទូទាត់អេឡិចត្រូនិកប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣,១ ភាគរយ»។
ការកសាងទំនុកចិត្ត ការវិនិយោគលើសន្តិសុខ និងការយល់ដឹងសាធារណៈ NBC ផ្សព្វផ្សាយយ៉ាងសកម្មនូវការយល់ដឹងជាសាធារណៈតាមរយៈកម្មវិធីផ្សព្វផ្សាយដែលអប់រំប្រជា-ពលរដ្ឋអំពីអត្ថប្រយោជន៍ទាំងប្រាក់រៀល និងសេវាហិរញ្ញវត្ថុឌីជីថល។
តួអង្គសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះគឺ សារមន្ទីរសេដ្ឋកិច្ច និងរូបិយប័ណ្ណ ដែលលោកស្រីទេសាភិបាលបានលើកឡើងថា៖ «យើងបានបង្កើតឱ្យមានសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដែលនៅទីនោះមានការអត្ថាធិប្បាយយ៉ាងក្បោះក្បាយ អំពីទំនាក់ទំនងរវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម និងប្រវត្តិសេដ្ឋកិច្ចនយោបាយនៅកម្ពុជាកំឡុងជាង២ពាន់ឆ្នាំមកនេះ»។
ក្រៅពីលើកទឹកចិត្តសូមឱ្យក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុនសហគ្រាស និងសាធារណជនចូលរួមទស្សនាស្វែងយល់ពីប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅសារមន្ទីរនេះ លោកស្រីក៏បានបង្ហាញផងដែរថា៖ «ធនាគារជាតិនៃកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងកម្មវិធីផ្សព្វផ្សាយពីប្រាក់រៀលនៅតាមបណ្ដាខេត្ត ដើម្បីបញ្ជ្រាបស្មារតីស្រឡាញ់ប្រាក់រៀល និងលើកកម្ពស់ការចូលរួមរបស់សាធារណជនឱ្យងាកមកប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែច្រើនជាងមុន»។
គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងបង្កើតអនាគតមួយដែលប្រាក់រៀលរីកចម្រើនទន្ទឹមនឹងការរីកចម្រើនផ្នែកឌីជីថល៕