កម្មកររោងចក្រកាត់ដេរប្រមាណជាង ១ ៥០០ នាក់បាននាំគ្នា ធ្វើការតវ៉ានៅក្រៅរោងចក្រកាត់ដេរចំនួន ៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីការរង់ចាំដំណោះស្រាយពីក្រសួងការងារ ពួកគាត់នៅតែសម្តែងការព្រួយបារម្ភចំពោះសំណងដែលពួកគេមិនរំពឹងថា អាចទប់ទល់ការចំណាយ ប្រចាំថ្ងៃរបស់ពួកគាត់បាន។ កម្មករទាំងនេះសម្លឹងដល់ការអន្តរាគមន៍ផ្ទាល់ចេញពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលទើបតែបានជួបសំណេះសំណាលជាមួយគ្នាមួយថ្ងៃ មុនពេលពួកគាត់ដឹងថា ថៅកែចិនរបស់ពួកគាត់បានរត់ចោល។