ភ្នំពេញ: ក្រោយពីទទួលបានជោគជ័យជាង ១៧ ឆ្នាំ នៅប្រទេសសិង្ហបុរី ភោជនីយដ្ឋាន ជីសេវេន ស៊ីនម៉ា ដែលជាហាងល្បីឈ្មោះខាងបបរខកង្កែបនៅទឹកដីដ៏ជឿនលឿនក្នុងតំបន់អាស៊ីនោះ បានសហការចាប់ដៃគូជាមួយក្រុមហ៊ុន WorldBrigde International LTD ដែលរំលេចវត្តមាននៅរាជធានីភ្នំពេញ ដោយបាននាំយកទាំងរសជាតិដើមនៃអាហារ ជាមួយចុងភៅជំនាញជនជាតិសិង្ហបុរីមកចម្អិននៅប្រទេសកម្ពុជាផ្ទាល់តែម្តង។