ក្រុងប៉ៃលិនៈ ថ្មីៗនេះភ្ញៀវទេសចរគ្រប់វ័យគឺទាំងចាស់ទាំងក្មេង មកពីទីជិតទីឆ្ងាយបានចំណាយពេលពី ១០ ទៅ ១៥ នាទី ដើម្បីឆៀងចូលទៅលេងចម្ការផ្កាស្បៃរឿង ដែលមានទំហំជិត ៣ ហិកតា នៅចម្ងាយប្រមាណ ២ ឬ ៣ គីឡូម៉ែត្រពីក្រុងប៉ៃលិន គឺ ស្ថិតនៅក្នុងភូមិក្រួសក្រហម សង្កាត់អូរតាវៅ ឬក៏ចេញពីក្រុងប៉ៃលិន មកហួសច្រកចូលទៅកាន់តំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ តែបន្តិច ហើយបត់ឆ្វេង ចូលទៅតាមផ្លូវវាងក្រុងប្រហែលជា ៣០០ ម៉ែត្រ។