ស្ថិតនៅក្បែរតំបន់អភិរក្សព្រៃកោងកាងពាមក្រសោប ខេត្ដកោះកុង រីសតបឹងកាយ៉ាក គឺជាតំបន់ទេសចរមួយកន្លែងដែលផ្ដល់នូវបរិយាកាសប្លែកអារម្មណ៍ ទេសភាពសមុទ្រស្រស់ស្អាត អបដោយព្រៃកោងកាង និងជាទីកន្លែងមនោរម្យ សម្រាប់សម្រាកលំហែកាយ នាថ្ងៃចុងសប្ដាហ៍ ឫថ្ងៃឈប់សម្រាក។ រីសតនេះ មានផ្ទះសំណាក់ បឹងហ្គាឡូ មានចំនួន ១៧ ជាលក្ខណៈគ្រួសារ និងប្រភេទបន្ទប់ Suite ជាផ្ទះធំ ដែលមានពីរបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ ដើម្បីគយគន់ផ្ទៃសមុទ្រ។ ភ្ញៀវទេសចរ អាចកម្សាន្តការហែលទឹកអាង ជិះទូកកម្សាន្ត និងពិសារអាហារឆ្ងាញ់ៗពីភោជនីយដ្ឋាន ក្នុងរីសត បឹងកាយ៉ាកផងដែរ។