ភ្នំពេញ: មីសសៃក្រហម បង្កើតដោយស្នាដៃខ្លួនឯងផ្ទាល់ ប្រចាំហាង មីក្រហម របស់តារាសម្ដែង មាន សូនីតា។ សសៃមីពណ៌ក្រហម ធ្វើឡើងពីមើមដំឡូងក្រហម និងខ្ទឹមបារាំងក្រហម ហើយប្រហិតយក្ស គ្រឿងផ្សំ មានសាច់គោ ម្រេចបៃតង ផ្លែសារី និងការ៉ុត ជាស្នូលក្នុង ជួយបង្កើនរសជាតិកាន់តែឆ្ងាញ់។ តម្លៃ មីក្រហម មួយចានត្រឹមតែ ១១០០០រៀល ប៉ុណ្ណោះ មានទីតាំងនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ជិតស្ពានអាកាស ៧មករា ម្ដុំស្ដុបសន្ធមុខ។