លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងទៅកាន់កម្លាំងនគរបាលឲ្យជួយពង្រឹង និងពង្រីកកម្លាំងប្រជាការពារឲ្យចូលរួមជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលទូទាំងប្រទេសក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពនយោបាយ ខណៈពេលដែលសហគមន៍យល់ថាជាការដាក់សម្ពាធ និងគំរាមកំហែងទៅលើក្រុមសកម្មជនដីធ្លី បរិស្ថាន និងសិទ្ធិមនុស្ស។