ភ្នំពេញ: អាសនចំនួន ១១ ដែលនៅសល់ពីគណបក្សមិនមានសំឡេងក្នុងរដ្ឋសភាចំនួន២ បដិសេធមិនទទួលយក គ.ជ.ប បានបែងចែកទាំងស្រុងឲ្យគណបក្សប្រជាជនកម្ពុជា។ ព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋសភាបើកកិច្ចប្រជុំលើកទី ៩ នីតិកាលទី ៥ របស់ខ្លួន ដោយបានប្រកាសសុពលភាព សមាជិកថ្មីនៃរដ្ឋសភា ចំនួន ១៦រូប។