ភ្នំពេញ: ស្ថិតនៅផ្សាររាត្រីជេត កុងតឺន័រ (Jet''s container night market) ដែលជាទីអង្គុយលេង ក្រេបភេសជ្ជៈ ញ៉ាំអាហារ ជជែកគ្នាលេង និងស្ដាប់ភ្លេងនោះ ហាង @The 1988 Bar and Cafe ពោរពេញទៅដោយភ្ញៀវជាយុវវ័យ និងអ្នកធ្វើការដែលនាំគ្នាមកលម្ហែក្រេបស្រាក្រឡុកឆ្ងាញ់ៗដាក់ក្នុងកែវមានការតុបតែងគួរឲ្យចាប់អារម្មណ៍។