អ្នកគាំទ្រកម្ពុជា បានធ្វើឲ្យ Lee Chae-rin ហៅ CL ភ្ញាក់ផ្អើលពីសន្ទុះនៃការគាំទ្ររបស់ពួកគេចំពោះនាង ហើយ CL ក៏បានធ្វើឲ្យក្ដីស្រម៉ៃរបស់អ្នកគាំទ្រនាងជាង៧ឆ្នាំម្នាក់ ក្នុងចំណោមអ្នកគាំទ្ររាប់ម៉ឺននាក់ក្លាយជាការពិត។ មុននឹងកំពូលតារាចម្រៀង K-Pop នៃប្រទេសកូរ៉េខាងត្បូងចេញសម្ដែង ក្រុមតារាចម្រៀង Original របស់កម្ពុជាបានដុតកម្ដៅសន្ទុះនៃអ្នកគាំទ្រជាមួយចម្រៀងរបស់ពួកគេរយៈពេលជាង ២ម៉ោង ដែលបានធ្វើឲ្យកក្រើកឆាកតន្ត្រី Smart Mega Concert កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៧ នៅកោះពេជ្រ។ ថតវីដេអូដោយ លៀប ទេពិទូរ