ការជ្រើសរើសនូវជំនាញសម្រាប់អាជីពការងារពេញ ១ ជីវិតរបស់មនុស្សយើងម្នាក់ៗ គឺជារឿងដែលសំខាន់ និងមិនអាចមើលរំលងបាន។ ប្រសិនបើជ្រើសរើសត្រឹមត្រូវអ្នកនឹងត្រូវខាតបង់ពេលវេលា ប្រាក់កាស ឬក៏អាចទទួលនូវវិប្បដិសារីដ៏ធំធេង ចំពោះការស្ថិតនៅក្នុងបរិយាកាសការងារដែលមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។
អ្នកប្រាកដជាបានជ្រាបខ្លះហើយថា ការជ្រើសរើសនូវជំនាញ ឬធ្វើអ្វីមួយដែលផ្ទុយពីចំណង់ចំណូលចិត្តប្រៀបដូចជាការបំផ្លាញនូវទេពកោសល្យដ៏ល្អពីធម្មជាតិរបស់ខ្លួនយ៉ាងដូច្នេះដែរ។ អ្នកត្រូវធ្វើវាទាំងដែលមិនប្រសប់មិនពេញចិត្ត និងមិនសូវបានផលល្អ។
ផ្អែកលើបទពិសោធ និងការសិក្សាស្រាវជ្រាវកន្លងទៀត មានកត្តាសំខាន់ៗចំនួន ៤ ដែលយើងត្រូវគិតពិចារណាដើម្បីជ្រើសរើសជំនាញមួយដ៏សមស្រប គឺទេពកោសល្យពីធម្មជាតិចំណង់ចំណូលចិត្តតម្រូវការទីផ្សារការងារ និងជ្រើសរើសសាលា/មហាវិទ្យាល័យត្រឹមត្រូវ។
មនុស្សជាច្រើនជាពិសេសប្អូនៗរៀនថ្នាក់វិទ្យាល័យតែងសួរខ្លួនឯងថា «តើខ្ញុំគួររៀនជំនាញអ្វី?» ខណៈសំណួរដែលពួកគេគួរសួរបំផុតនោះគឺ «តើជំនាញអ្វីដែលស័ក្តិសមនឹងខ្ញុំ?» តើអ្នកដឹងទេ ចំណង់ចំណូលចិត្ត គឺជាកត្តាដ៏សំខាន់ក្នុងការនាំផ្លូវអ្នកទៅកាន់វិជ្ជាជីវៈដ៏ស័ក្តិសម។
ការសិក្សា គឺជាការវិនិយោគមួយដែលចំណាយរយៈពេលវែង អ្នកខ្លះអាចនឹងប្រើរយៈពេលជាច្រើនឆ្នាំ ដើម្បីបញ្ចប់ការសិក្សារបស់ពួកគេនៅក្នុងកម្មវិធីមួយ។ ដូច្នេះហើយ យើងម្នាក់ៗគប្បីគិតពិចារណា ស្រាវជ្រាវពត៌មានដែលពាក់ព័ន្ធឲ្យបានច្បាស់លាស់ព្រមទាំងស្វែងរកឲ្យឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន ហើយអ្វីដែលមិនអាចខ្វះបាននោះគឺ ការជ្រើសរើសសាលារៀនដែលមាន បច្ចេកទេសបង្រៀនកម្រិតស្តង់ដា រួមទាំងមានការទទួលស្គាល់លក្ខណៈអន្តរជាតិ។
ជាក់ស្តែងដូចជា វិទ្យាស្ថាន Camed Business School គឺជាវិទ្យាស្ថានដែលផ្តល់ការបណ្តុះបណ្តាលទៅលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មស្របទៅតាមស្តង់ដាគណនេយ្យអន្តរជាតិ IFRS ហើយក៏មានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសនោះគឺ សមាគមគណនេយ្យករជំនាញអន្តរជាតិ (ហៅកាត់ថា ACCA ដែលមានការទទួលស្គាល់ ១៨៣ ប្រទេសទូទាំងពិភពលោក)។
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីសិក្សា និងការអប់រំផ្នែកបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុរបស់វិទ្យាស្ថានក៏បានទទួលស្គាល់ដោយ CFA Institute University Affiliation Program ព្រមទាំងមានការទទួលស្គាល់ស្ដង់ដានៃការសិក្សាដោយ ASEAN UNIVERSITY NETWORK និងដោយស្ថាប័ន ISO កម្រិត 9001:2015 ផងដែរ។
លើសពីនេះទៅទៀត រួមផ្សំជាមួយការសិក្សាជាមួយសាស្ត្រាចារ្យដែលមានទាំងបទពិសោធ ចំណេះដឹង និងការទទួលស្គាល់ជាអន្តរជាតិមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សិង្ហបុរី ហ្វីលីពីន និងប្រទេសជាច្រើនទៀត និស្សិតនឹងទទួលបាននូវបទពិសោធការអប់រំដ៏អស្ចារ្យទាំងជំនាញវិជ្ជាជីវៈ ជំនាញទន់ ក្រមសីលធម៌ការងារ និងបទពិសោធជាច្រើនទៀត។
និស្សិតនឹងបញ្ចប់ការសិក្សាប្រកបទៅដោយសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ បទពិសោធន៍ ជំនាញទន់ និងក្រមសីលធម៌ពេញលេញសម្រាប់បម្រើការ និងប្រកួតប្រជែងទីផ្សារការងារទាំងស្ថាប័នក្នុងស្រុក និងស្ថាប័នអន្តរជាតិដូចជាក្រុមហ៊ុន PwC KPMG EY និងDeloitte ជាដើម។
សូមចាប់ផ្តើមកសាងជម្រើសដ៏ឆ្លាតវៃ របស់អ្នកនៅថ្ងៃនេះ ជាមួយនឹងវិទ្យាស្ថាន Camed Business School ដោយគ្រាន់តែចូលទៅកាន់ គេហទំព័រ៖ www.cam-ed.com សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 023 986 522/ 523/ 960/ 961។ ចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០៕