សាលា​អន្តរជាតិ SCIA អភិវឌ្ឍ​សមត្ថភាព​សិក្សា​ចម្រុះ​វប្បធម៌​សម្រាប់​អនាគត​អ្នក​ដឹកនាំ

Content image - Phnom Penh Post
សាលា SCIA មាន​សាស្ត្រា​ចារ្យ​ចំនួន​៤០​នាក់ មក​ពី​១៥​ប្រទេស​ផ្សេង​ៗ​គ្នាដែល​បង្រៀន​សិស្ស​ឲ្យ​យល់​អំព​ីទស្សន​វិស័យ​ជាសកល។

ទីក្រុង​ធំៗ​នៅ​ជុំវិញ​ពិភព​លោក​មាន​វប្បធម៌​ចម្រុះ​កាន់​តែ​កើន​ឡើង ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុគ​សកល​នេះ យុវជន​សព្វ​ថ្ងៃ​គួរ​តែ​បណ្ដុះ​នូវ​ទស្សនៈ​ឲ្យ​កាន់​តែ​ទូលំទូលាយ ដើម្បី​អាច​មាន​សមត្ថភាព​ធ្វើ​ការ​ជាមួយ​មនុស្ស​ដែល​​មាន​វប្បធម៌ គំនិត និង​ទស្សនៈ​ខុសៗ​គ្នា​។

ទោះ​ជា​យ៉ាង​ណា មោទនភាព​នៃ​វប្បធម៌​របស់​ពួក​គេ​ធ្វើ​ឲ្យ​គេ​យល់ដឹង​អំពី​បញ្ហា​ជាតិ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ដល់​សហគមន៍​មូលដ្ឋាន ដែល​ធានា​បាន​នូវ​ឫសគល់​នៃ​មោទនភាព​នៃ​កេរ​ដំណែល​របស់​ពួក​គេ​។​

សាលា​អន្តរជាតិ​សិង្ហបុរី (SCIA) ទទួល​ស្គាល់​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព​ចម្រុះ​វប្បធម៌ ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ខ្លួន ដើម្បី​ជំរុញ​ការ​បំផុស​គំនិត​អនាគត​អ្នក​ដឹកនាំ​។ ក្រៅ​ពី​ការ​សិក្សា​សាលា​អន្តរជាតិ SCIA ក៏​ផ្តល់​នូវ​ជំនាញ​ទន់​តាមរយៈ​គំរូ​សិក្សា​គ្រប់​ជ្រុងជ្រោយ និង​កម្មវិធី​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូចជា​ភាព​ជា​អ្នក​ដឹកនាំ សហគ្រិនភាព និង​មុខវិជ្ជា STEM ជាដើម​។

ផ្នែក​សំខាន់ៗ​នៃ​បទពិសោធ​សិក្សា​ចម្រុះ​វប្បធម៌​នៅ​សាលា​អន្តរជាតិ SCIA ​ការ​សិក្សា ​៣ ​ភាសា​៖ សិស្ស​សាលា SCIA តម្រូវ​ឲ្យ​រៀន​ជា ​៣ ​ភាសា ​គឺ​ភាសា​អង់គ្លេស ចិន​ និង​ភាសា​ខ្មែរ​។ ការ​រៀន​ច្រើន​ភាសា​ពី​ដំបូង​នឹង​ជួយ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​សិស្ស​នៅ​ពេល​ពួក​គេ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​។ ខណៈ​ភាសា​អង់គ្លេស ​គឺ​ជា​ភាសា​ចម្បង​សម្រាប់​ការ​បង្រៀន​សាលា SCIA ក៏​សង្កត់​ធ្ងន់​ទៅ​លើ​ការ​សិក្សា​វប្បធម៌​អាស៊ី តាមរយៈ​ការ​រៀន​សូត្រ​ជា​ភាសា​ខ្មែរ និង​ភាសា​ចិន​ផង​ដែរ​។

Content image - Phnom Penh Post

សកម្មភាព​វប្បធម៌​៖ នៅ​សាលា SCIA សិស្ស​ចូល​រួម​អបអរ​ពិធីបុណ្យ​សំខាន់ៗ​នៃ​វប្បធម៌​ផ្សេងៗ​គ្នា​ ក្នុង​នោះ​រួមមាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​សែន​ព្រះ​ខែ បុណ្យ​ចូល​ឆ្នាំ​ចិន និង​បុណ្យ​ណូអែល​ជា​ដើម​។

ចំពោះ​សកម្មភាព​សហកម្ម​វិធី​សិក្សា ​គឺ​ក្លិប​វប្បធម៌​ខ្មែរ ដែល​បើក​ឲ្យ​សិស្ស​មក​ពី​គ្រប់​ជាតិ​សាសន៍​ឲ្យ​ពួក​គេ​រៀន​សូត្រ​ពី​ប្រពៃណី ​និង​ទំនៀម​ទម្លាប់​ក្នុង​ស្រុក​។ តាមរយៈ​ការ​ចូលរួម​ដោយ​ផ្ទាល់ ដែល​សិស្ស​អាច​ទទួល​បាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ភាព​ចម្រុះ​ក្នុង​ចំណោម​មិត្តភក្ដិ​របស់​ពួក​គេ និង​សារៈសំខាន់​នៃ​ឱកាស​ពិសេសៗ​ទាំង​នេះ​។

ដំណើរការ​រៀន​សូត្រ ​និង​ការ​ចូលរួម​៖ មាន​ឱកាស​ច្រើន​សម្រាប់​សិស្ស​សាលា SCIA ក្នុង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​សម្រាប់​ចូលរួម​កម្មវិធី​សិក្សា​ផ្សេងៗ​ហើយ​ក៏​មាន​ការ​​ចូល​រួមការ​ប្រកួត​ប្រជែង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​។ ក្នុង​ឆ្នាំ​សិក្សា​កន្លង​ទៅ សិស្ស​សាលា SCIA បាន​ធ្វើ​ដំណើរ​កម្ម​សិក្សា​ទៅ​កាន់​ប្រទេស ​សិង្ហបុរី ចិន ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។

តំបន់​គោលដៅ​ជា​ច្រើន​នឹង​ត្រូវ​បាន​កំណត់​សម្រាប់ ​២ ឬ ​៣ ឆ្នាំ​ខាង​មុខ ដើម្បី​ពង្រីក​ការ​យល់ដឹង​របស់​សិស្ស​ឲ្យ​កាន់​តែ​ធំ​ទូលាយ​។ សាលា SCIA បាន​ចាប់​ដៃគូ​ជាមួយ​សាលា​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា ​(SST) នៅ​សិង្ហបុរី​នៅ​ក្នុង​គម្រោង​សិក្សា​សេវាកម្ម​សម្រាប់​សហគមន៍​មូលដ្ឋាន​នៅ​លើ​កោះ​សូត្រ​ (​Silk Island)។ ដំណើរ​ទស្សនកិច្ច​បែប​នេះ​នឹង​ផ្តល់​នូវ​វេទិកា​មួយ​ដ៏​ជាក់លាក់​សម្រាប់​សិស្ស​ចូលរួម ​និង​រៀនសូត្រ​ពី​សមភាគី​របស់​ពួក​គេ​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​។​

Content image - Phnom Penh Post

ក្រុម​សាស្ត្រាចារ្យ​អន្តរជាតិ​៖ ជា​រៀង​រាល់​ថ្ងៃ​សិស្ស​សាលា SCIA រៀន​សូត្រ​ពី​ក្រុម​គ្រូ​អន្តរជាតិ​ដែល​មាន​សមត្ថភាព​។ សាស្ត្រាចារ្យ​របស់​សាលា SCIA មាន​ចំនួន ​៤០ ​នាក់ ​មក​ពី ​១៥ ប្រទេស​ផ្សេងៗ​គ្នា ដែល​មាន​បទពិសោធ​ខ្ពស់​ក្នុងការ​បង្រៀន​កម្មវិធី​សិក្សា​របស់​ខេមប្រ៊ីដ​ និង​ប្រព័ន្ធ​អប់រំ​របស់​សិង្ហបុរី​។ គ្រូ​បង្រៀន​នាំ​យក​ចំណេះដឹង​ និង​ទស្សនវិស័យ​ចម្រុះ​របស់​ពួក​គេ​មក​ក្នុង​ថ្នាក់​រៀន ដោយ​ផ្តល់​ឱ្យ​សិស្ស​នូវ​ទស្សនៈ​ចម្រុះ​ និង​ជា​សកល អម​ជាមួយ​ថ្នាក់​រៀន​ប្រកប​ដោយ​ផាសុកភាព​នៃ​សាលា SCIA​។

គុណ​តម្លៃ​ទទួល​បាន​តាមរយៈ​បទពិសោធ​៖ មិន​ដូច​រឿង​រ៉ាវ​ជាក់​ស្តែង និង​ចំណេះ​ដឹង​នោះ​ទេ ជំនាញ​វប្បធម៌​ចម្រុះ និង​គុណ​តម្លៃ​ដូចជា​ការ​យោគយល់ ឬ​ការ​គោរព​ជាដើម មិន​អាច​រៀន​ចេះ​តាមរយៈ​ការ​បង្រៀន​ និង​ការ​អាន​សៀវភៅ​ទេ​។ វា​កើត​ឡើង​តាមរយៈ​សកម្មភាព​ដ៏​មាន​អត្ថន័យ​ជាច្រើន ដូច​ជា​បទពិសោធ​សិក្សា​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង ការ​ជួយ​ដល់​សហគមន៍​ដែល​ជួប​ការ​លំបាក​ជា​ដើម ដែល​ទាំង​អស់​នេះ​ជា​គុណ​តម្លៃ​ដ៏​វិសេស​សម្រាប់​សិស្សានុសិស្ស​ទុក​ជា​បទពិសោធ​របស់​ពួក​គេ​។

តាមរយៈ​ការ​បង្កើត​បទពិសោធ​ និង​បរិយាកាស​សិក្សា​ដ៏​សមស្រប​សាលា​អន្តរជាតិ SCIA កំពុង​ព្យាយាម​បណ្តុះ ​និង​កសាង​សមត្ថភាព​សិស្ស​តាមរយៈ​ការ​សិក្សា​ចម្រុះ​វប្បធម៌ ដើម្បី​ឲ្យ​វា​ក្លាយ​ជា​ចំណេះ​ដឹង​ជាក់​ស្តែង​សម្រាប់​ពួក​គេ ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​នៅ​ថ្ងៃ​អនាគត​នៅ​ក្នុង​យុគ​ដែល​​កំពុង​មាន​ការ​វិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នេះ​៕

ព័ត៌មានថ្មីៗ