កំពូល​កីឡាការិនី​វាយ​កូន​បាល់អូស្ត្រាលី ​ពិត​ជា​ស្រេក​ឃ្លាន​ពាន​រង្វាន់​ Fed Cup​

Content image - Phnom Penh Post
កីឡាការិនី​វាយ​កូន​បាល់ពិភព​លោក Ashleigh Barty របស់ អូស្ត្រាលី។ រូបថត AFP

ទី​ក្រុង​ភើសៈ កីឡាការិនី​វាយ​កូន​បាល់​ជាប់​លេខ​ ១​ ពិភព​លោក Ashleigh Barty ​បាន​រីក​រាយ​នឹង​រដូវ​កាល​ផ្លាស់​ប្ដូរ​អាជីព​ និង​ពិត​ជា​ស្រេក​ឃ្លាន​ក្នុង​ការ​បញ្ចប់​រដូវ​កាល​នេះ​ ជា​មួយ​ការ​ជួយ​ឲ្យ​ប្រទេស​ អូស្ត្រាលី​ បាន​ពាន​រង្វាន់​ Fed Cup ជា​លើក​ដំបូង​របស់​ខ្លួន​​ក្នុង​រយៈ​ពេល​ ៤៥​ ឆ្នាំ​។​​

ម្ចាស់​ជើង​ឯក​ ៧ សម័យ​កាល​រូប​នេះ​ មិន​ធ្លាប់​បាន​ស្គាល់​រស​​ជាតិ​ជោគ​ជ័យ​នៅ​ក្នុង​ការ​ប្រកួត​នេះ​ទេ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កីឡាការិនី​ ​Evonne ​Goolagong សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ ១៩​៧៤​ ដោយ​រូប​នាង​នឹង​ត្រូវ​ប៉ះ​ជា​មួយ​អ្នក​ឈ្នះ​ ២​ជំនាន់​សញ្ជាតិ​នៅ​លើ​ទី​លាន​ប្រកួត​ Perth Arena ​ប្រទេស ​អូស្ត្រាលី ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​​ចុង​សប្ដាហ៍​​នេះ​។

វា​នឹង​ក្លាយ​ជា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Fed Cup ចុង​ក្រោយ​ដែលត្រូវ​លេង​ក្រោម​ទម្រង់​​លេង​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​​​ការ​​ផ្លាស់​​ប្តូរ​ដោយ​មាន​ប្រទេស​ចំនួន​ ១២ ចូលរួ​ម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍នេះ​​ដែល​រយៈ​ពេល​ ៦​ ថ្ងៃ ​នៅ​ទី​ក្រុង​ប៊ុយ​ដា​ប៉ែស ​​ប្រទេស​ ហុង​គ្រី​។

កីឡាការិនី Barty ទើប​នឹង​បាន​គ្រង​ដំណែង​ជា​ម្ចាស់​ជើង​ឯកពាន​រង្វាន់​​ WTA Finals នៅ​ទី​ក្រុង​ Shenzhen ប្រទេស​ ចិន​ កាល​ពី​ថ្ងៃ​អាទិត្យ​។​

កីឡាការិនី Barty បាន​និយាយ​ថា៖ «​នេះ​គឺ​ជា​សប្តាហ៍​វិ​ល​ជុំ​មួយ​សម្រាប់​​ឆ្នាំ​នេះដែល​ខ្ញុំ​ចង់​កំណត់​គោល​ដៅ​​​បញ្ចប់​ការ​លេង​ប្រចាំ​ឆ្នាំ​​នេះ ហើយ​ការ​លេង​​​ក្នុង​នាម​ជា​ក្រុម​មួយ​​សម្រាប់​​ប្រទេស​​របស់​អ្នក​គឺ​ពិត​ជា​ពិសេស​ ហើយ​ខ្ញុំបា​ន​​និង​កំពុង​ទន្ទឹង​រង់​ចាំ​វា​ជា​យូរ​មក​ហើយ​»​។

កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​ទាំង​អស់​គ្នា​ពិត​ជា​ស្រេក​ឃ្លាន​នឹង​ការ​ប្រកួត​នេះ​ដែល​យើង​បាន​ចំណាយ​ពេល​ប្រហែល​ ២​ ឬ ​៣​ ឆ្នាំ​ ដើម្បី​បាន​ឡើង​ដល់​ទីតាំង​នេះ​ ហើយ​ឥឡូវ​វា​នឹង​កើត​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ​»៕ AFP/SN