លោក Gareth Southgate គ្រោង​នឹង​បន្ត​ធ្វើ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស ​សម្រាប់​ព្រឹត្តិការណ៍​ World Cup 2022 ប្រសិន​បើ​គាត់​មាន​អារម្មណ៍​ថា មាន​ភាព​កក់​ក្ដៅ​ចំពោះ​គាត់​ក្នុង​ការ​បន្ត​នោះ​ បើទោះ​​ជា​លោក​​បាន​ទទួល​ស្គាល់​ថា អាច​អាស្រ័យ​លើ​ទម្រង់​លេង​របស់​ក្រុម​គាត់​នៅ​ Euro 2020 ក៏​ដោយ។​


ក្រុម​អង់គ្លេស​​ បាន​ឡើង​បន្ត​ទៅ​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ ​ក្រោយ​រក​ឃើញ​ជ័យ​ជម្នះ ​៧-០ ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ម៉ុង​តេណេក្រូ​ កាល​ពី​សប្ដាហ៍​មុន​ គឺ​មុន​ពេល​បញ្ចប់​យុទ្ធនាការ​ជម្រុះ​របស់​ខ្លួន ​ដោយ​បាន​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​កូសូវ៉ូ ​៤-០។​


ក្រោយ​ពី​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ នៃ​ព្រឹត្តិការណ៍​ World​ Cup ​ឆ្នាំ​ ២០១៨​ និង​វគ្គ ​៤ ​​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ UEFA ​Nations​ League ​ព្រម​ទាំង​វគ្គ​ជម្រុះ​អឺរ៉ូ​ ២០​២០​ យ៉ាង​ងាយ​ស្រួល ដោយ​ស្ថិត​​នៅ​លើ​កំពូល​តារាង​នៃ​ពូល ​A ​​នោះ​ លោក ​Southgate បាន​សារ​ភាព​ថា​ ក្រុម​របស់​លោក ​នឹង​​ក្លាយ​​​ជា​ក្រុម​មួយ ​នៅ​ក្នុង​ពូល​នេះ​ ដែល​មាន​ឱកាស​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ហើយ​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម ​Middlesbrough រូប​នេះ​បាន​ឲ្យ​ដឹង​ពី​ជំហរ​របស់​គាត់​ដែល​អាច​ផ្លាស់ប្តូរ​បាន​ ប្រសិន​បើ​​ក្រុម​​អង់គ្លេស​ មិន​បាន​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ឆ្នាំ​ក្រោយ​ទេ​នោះ​។


លោក Southgate បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «​នៅ​ពេល​អ្នក​មាន​សប្ដាហ៍​មួយ​ដូច​ខ្ញុំ​ អ្នក​នឹង​បាន​ដឹង​ថា មនុស្ស​អាច​នឹង​លែង​ស្រឡាញ់​អ្នក​ហើយ​ ហើយ​ប្រសិន​បើ​មិន​មាន​កក់​ក្ដៅ​ចំពោះ​អ្នក​ក្នុង​ការ​បន្ត​តំណែង​នេះ​ទេ​ ពេល​នោះ​​វា​អាច​ចាប់​ផ្ដើម​ប៉ះ​ពាល់​ដល់​ក្រុម​នេះ​»។​


គ្រូ​បង្វឹក​រូប​នេះ​ បាន​បន្ថែម​ថា៖ «ដូច្នេះ​ ខ្ញុំ​ប្រាកដ​ណាស់​ថា តើ​ទំនោរ​ទាំង​នោះ​អាច​ផ្លាស់​ប្ដូរ​​យ៉ាង​ដូច​ម្តេច​។ សម្រាប់​ខ្ញុំ​ វា​និយាយ​អំពី​អ្វី​បន្ទាប់​ទៀត​ ​ហើយ​ខ្ញុំ​ដឹង​ថា នៅ​ទី​បញ្ចប់​យើង​នឹង​ត្រូវ​វិនិច្ឆ័យ​ជា​ចុង​ក្រោយ​តាមរយៈ​ការ​ប្រកួត​នេះ​»​។


លោក Southgate បាន​បន្ថែម​ទៀត​ថា៖ «​យើង​ត្រូវ​តែ​ទទួល​យក​ថា​ អង់គ្លេស ​គឺ​ជា​ក្រុម​មួយ​ដែល​ពេញ​ចិត្ត​ជាង​គេ​។ ​យើង​គួរ​តែ​មាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួន​យើង​ ហើយ​យើង​ដឹង​ថា​ មាន​ផ្នែក​ខ្លះ​នៃ​ការ​ប្រកួត​នេះ គឺ​​យើង​ត្រូវ​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​ថែម​ទៀត​ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ក្រុម​ឈរ​នៅ​លើ​កំពូល​ទាំង​អស់​ នឹង​មាន​អារម្មណ៍​បែប​ហ្នឹង​ដូច​គ្នា​»​។

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​បន្ថែម​ទៀត​ថា៖ «​កីឡាករ​មាន​ជំនឿ​ចិត្ត​ ហើយ​យើង​ត្រូវ​តែ​បន្ត​ផ្តល់​ការ​ជឿជាក់​ដល់​ពួក​គេ​ ប៉ុន្តែ​យើង​មិន​កុហក​​ពួក​គេ​ទេ​ គឺ​យើង​ធ្វើ​ការ​កោត​សរសើរ​ដោយ​ស្មោះត្រង់​ចំពោះ​ទម្រង់​លេង​របស់​ពួក​គេ​ និង​ប្រភេទ​នៃ​ការ​ប្រកួត ​ដែល​ពួក​គេ​នឹង​លេង​»​។​

ទោះ​យ៉ាង​ណា លោក Southgate នឹង​នៅ​តែ​មាន​គម្រោង​ដដែល ​បើ​ទោះ​ជា​លោក​មិន​ច្បាស់​ថា​ តើ​លោក​នឹង​បន្ត​ដឹក​នាំ​ក្រុម​អង់គ្លេស​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ World Cup នៅ​ប្រទេស ​កាតា ​ក៏​ដោយ។

គ្រូ​បង្វឹក​រូប​នេះ​បាន​ពន្យល់​ថា៖ «​ខ្ញុំ​គិត​ថា នៅ​ពេល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ ហើយ​យើង​បាន​សម្លឹង​ឃើញ​សហព័ន្ធ​ផ្សេង​ទៀត​ យើង​ស្ទើរ​តែ​សម្រេច​ចិត្ត​ទៅ​ទី​នោះ​ និង​ស្វែងរក​កន្លែង​ដែល​យើង​គួរ​ទៅ​»។​

គ្រូ​បង្វឹក លោក Southgate បាន​និយាយ​ថា៖​ «​​ប្រទេស​ អាល្លឺម៉ង់​ តែង​នៅ​ទី​នោះ​ ហើយ​​ពួក​គេ​​បាន​កក់​​​សណ្ឋាគារ​​ល្អ​បំផុត​រួច​ទៅ​ហើយ​។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ យើង​ត្រូវ​តែ​មាន​ភាព​ក្លាហាន​ជាង​មុន​បន្តិច​ ហើយ​យើង​ត្រូវ​តែ​មាន​ជំនឿ​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ និង​អនុវត្ត​តាម​ការ​រៀបចំ​ត្រឹមត្រូវ​នេះ​»​៕ AFP/SN