ក្រុង Madrid: ក្រុមជម្រើសជាតិអេស្ប៉ាញបានយកឈ្នះជម្រើសជាតិស៊ុយអែត ៣-០ កាលពីរាត្រីថ្ងៃចន្ទ ខណៈកីឡាករ Sergio Ramos និង Alvaro Morata បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រយ៉ាងល្អម្នាក់ ១ គ្រាប់ ដើម្បីរក្សាការចាប់ផ្ដើមដ៏ល្អរបស់ពួកគេនៅក្នុងការប្រកួតជម្រុះ Euro 2020។
ក្រុមជម្រើសជាតិអេស្ប៉ាញបានខិតខំទម្លុះខ្សែការពារដ៏ស្វិតស្វាញរបស់ក្រុមស៊ុយអែដនៅកីឡដ្ឋាន Santiago Bernabeu ប្រទេសអេស្ប៉ាញរហូតទាល់តែអេស្ប៉ាញទទួលបានបាល់ពិន័យ ១១ ម៉ែត្រពីស៊ុយអែតហើយបាល់ពិន័យ ១១ ម៉ែត្រនេះ ស៊ុតដោយខ្សែការពារ Ramos នៅនាទីទី ៦៤ ហើយ ១ គ្រាប់ទៀតដោយកីឡាករ Morata បន្ទាប់មក Mikel Oyarzabal រកបាន ១ គ្រាប់ចុងក្រោយនៅនាទីទី ៨៧។
ជ័យជម្នះនេះ ៣-០ លើក្រុមស៊ុយអែតនេះបានជួយឲ្យក្រុមអេស្ប៉ាញនៅតែបន្តស្ថិតនៅលើកំពូលតារាងនៃពូល F ដដែលជាមួយការឈ្នះទាំង ៤ ប្រកួតក្នុងចំណោម ៤ ប្រកួតដោយនាំមុខ ៥ ពិន្ទុទៅលើក្រុមជម្រើសជាតិស៊ុយអែត ដែលឈរនៅលេខ ២។
ការឈរនៅលើកំពូលតារាងនេះបានបង្ហាញពីការវិលទៅរកភាពខ្លាំងគួរឲ្យចាប់អារម្មណ៍មួយ ក្រោយពីក្រុមអេស្ប៉ាញមានទម្រង់លេងគួរឲ្យឈឺចាប់នៅក្របខ័ណ្ឌ UEFA Nations League ទោះជាពួកគេបានឈ្នះ ៣ ប្រកួតមុននោះទៅលើប្រទេស Norway, Malta និង Faroe Islands ក៏ដោយ។
កីឡាករ Luis Enrique បានអវត្តមានពីការប្រកួតជាច្រើនតាំងពីការប្រកួតជាមួយប្រទេស Malta កាលពីខែមីនាដោយសារស្ថានភាពគ្រួសារ ហើយតាំងពីនោះគេមិនបានឃើញគាត់ចូលលេងទេ ដោយដាក់ជំនួសកីឡាករ Robert Moreno វិញ។
ទោះបីជាយ៉ាងណា Moreno បាននិយាយថា៖ «យើងនៅតែអាចលេងបានល្អប្រសើរតាមទម្រង់លេងជាច្រើន ហើយយើងកំពុងតែស្វែងរកភាពល្អបន្ថែមទៀត»។ ប៉ុន្តែ Moreno បានបញ្ជាក់ពីថ្ងៃអាទិត្យថា រូបគេមានទំនាក់ទំនងជានិច្ចជាមួយកីឡាករ Luis ហើយ Ramos បាននិយាយដោយទទូចថា ស្ថានភាពនេះមិនប៉ះពាល់ដល់ក្រុមកីឡាករពួកគេទេ។
ក្នុងការប្រកួតរវាងអេស្ប៉ាញ និង Faroe Islands នេះ អេស្ប៉ាញបានឈ្នះ ៤-១ កាលពីថ្ងៃសុក្រ ប៉ុន្តែហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍ពីមហាជនទាល់តែសោះ។
កីឡាករ Moreno បាននិយាយថា៖ «ខ្ញុំគិតថានៅអេស្ប៉ាញយើង មិនចូលចិត្តមើលការប្រកួតបរទេសច្រើនទេ។ ប្រសិនបើពួកគេបានឃើញស្នាដៃរបស់កីឡាករ Kepa នៅចុងក្រោយនៃរដូវកាលនេះគឺគ្មានអ្នកណាម្នាក់ភ្ញាក់ផ្អើល ចំពោះការសម្រេចចិត្តរបស់យើងឡើយ»៕ SN