ក្រុមប្រេស៊ីល​លត់​ក្រុមហុងឌូរ៉ាស ៧-០ ក្នុង​ការប្រកួត​កម្ដៅ​សាច់ដុំ​ពី​ថ្ងៃ​អាទិត្យ​មុន​ការប្រកួត Copa America​។


Jesus រកបាន​ ២ ​គ្រាប់​ក្នុង​នាទី​ទី​ ៦ និង​នាទី​ទី​ ៤៧ បន្ទាប់មក Silva រក​បាន​ ១ ​ទៀត​នៅ​នាទី​ទី​ ១៣ ហើយ​គ្រាប់​ទី​ ៤ ​ដោយ​ការស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​របស់ Coutinho ក្នុង​នាទី​ទី​ ៣៧ លុះ​ដល់​នាទី​ទី​ ៥៦ Neres រកបាន​គ្រាប់​ទី​ ៥ ហើយ​គ្រាប់​ទី​ ៦ នៅ​នាទី​ទី​ ៦៥ ដោយ Firmino ខណៈ​ ១ ​គ្រាប់​ចុងក្រោយ​គឺ​នៅ​នាទី​ទី​ ៧០ ដោយ Richarlison​។


Jesus និង Richarlison បាន​សហការគ្នា​ល្អ​ជាមួយ Coutinho ដែល​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​ក្នុង​ពេល​ថ្មីៗ​នេះ​ដោយ​គ្មាន​វត្តមាន Neymar​។


ឥឡូវនេះ​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​ប្រេស៊ីល​គឺ​ត្រូវ​រក្សា​ជើង​ឲ្យ​បាន​រឹងមាំ​ដូច​ពេលនេះ​នៅពេល​ប៉ះ​ជាមួយ​កាតា​ក្នុង​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍ World Cup 2022​។


ប្រេស៊ីល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Copa America ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ ទី​ ១៤ ខែ​​ មិថុនា នេះ​៕ SN