Hamilton ចង់​បាន​ការ​ប្រកួត​ដែល​កាន់តែ​ស្វិតស្វាញ


20140523_26a
អ្នកបើកបរក្រុម Mercedes លោក Hamilton បើកបរក្នុងពេលហ្វឹកហាត់ដំបូងនៅទីលាន Circuit de Monaco៕ AFP

កីឡាករ Lewis Hamilton ពី ថ្ងៃ​ពុធ បាន​ស្វាគមន៍​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​កាន់តែ​ខ្លាំង​ពី​គូ​ប្រកួត​របស់​ខ្លួន ខណៈ​រូប​គេ ព្យាយាម​បង្កើន​កម្រិត​សមត្ថភាព​ម្តង​ទៀត​នៅក្នុង​ការ​ប្រណាំង​រថយន្ត​Monaco Grand Prix នៅ​ចុងសប្តាហ៍​នេះ។

កីឡាករ អង់គ្លេស​ដែល​កំពុង​នាំ​មុខ​ក្នុង​តារាង​ជើងឯក ដែល​នាំ​មុខ​បី​ពិន្ទុ​ដាច់​ពី​មិត្ត​រួម​ក្រុម Mercedes កីឡាករ Nico Rosberg នៅឯ​កំពូល​តារាង បន្ទាប់ពី​ឈ្នះ​ការ​ប្រណាំង​៤​ប្រកួត​ចុងក្រោយ បាន​ពន្យល់​ថា គេ​ចង់​បាន​ការ​ប្រកួត​ប្រជែង​កាន់តែ​ស្វិតស្វាញ​មួយ​ដើម្បី​បន្ត​ជំរុញ​ឲ្យ​គេ​កាន់​ប្រឹងប្រែង។

កីឡាករ Hamilton និយាយ ថា៖ «Monaco ជានិច្ចកាល​ជា ផ្លូវ​ប្រណាំង​មួយ​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​បាន​ល្អ​រួច​ហើយ ប៉ុន្តែ Nico ក៏ ធ្លាប់​បើកបរ​បាន​លឿន​នៅ​ទី​នេះ​ដែរ​កាលពី​ឆ្នាំ​មុន និង​មិន​មាន​មិត្ត រួម​ក្រុម​ច្រើន​ទេ ដែល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ផ្តួល​ខ្ញុំ​នៅ​ទី​នេះ»។

រូបគេ​បាន​បន្ត​ថា៖ «ដូច្នេះ​ខ្ញុំ​ពិតជា​កំពុង​តែ​សង្ឃឹម​ថា នា​ចុងសប្តាហ៍​នេះ ខ្ញុំ​អាច​បង្កើត​សម្ពាធ​ម្តង​ទៀត...​ខ្ញុំ​កំពុង​សម្លឹង​ធ្វើឲ្យ សមត្ថភាព​ខ្ញុំ​កើនឡើង​»។

កីឡាករ Hamilton មាន​ការ​ខក​ចិត្ត​ណាស់​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​ត្រឹម​ចំណាត់​ថ្នាក់ ទី ៤ នៅ​ម៉ូណាកូ មួយ​ឆ្នាំ​មុន ប៉ុន្តែ​បាន​និយាយ​ថា បើ​ពិនិត្យ​មើល​ទៅ​ក្រោយ​ឡើង​វិញ​គេ​ជឿ​ថា ល្បឿន​របស់​គេ គឺ​លឿន​គួរសម បើ​ពិនិត្យ​ពី​ការ​មិន​ពេញចិត្ត​របស់​គេ​ជាមួយ​ក្រុម Mercedes នៅពេល​នោះ។

កីឡាករ រូប​នេះ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «ឆ្នាំមុន​គឺ​ប្រហែល​ជា​ឆ្នាំ​តានតឹង​បំផុត ទាក់ទង​នឹង​លទ្ធភាព​អាច​ទទួល​បាន​អតិបរមា​ពី​រថយន្ត​។ ឆ្នាំ​មុន​ខ្ញុំ​ពិត ជា​គ្មាន​អារម្មណ៍​ដូចជា​ខ្ញុំ​អាច​ធ្វើ​នៅ​កន្លែង​ផ្សេង​ពិត​មែន»។

គេ បាន​បន្ត​ថា៖​«ដើម្បី​បាន​លេខ​ពីរ ទោះបី​ជា​ខ្ញុំ​មិន​អាច​ទទួល​បាន​១០០​ភាគរយ​ពី​រថយន្ត​នេះ​ក៏ដោយ ក៏ពិតជា​ឡូយ​ដែរ។ ខ្ញុំ​សង្ឃឹម​នៅ​ចុងសប្តាហ៍​នេះ​ថា ខ្ញុំ​អាច​ទាញ​យក​ច្រើន​ថែម​ទៀត​ពី​រថយន្ត​នេះ ហើយ​វា​នឹង​កាន់តែ​ប្រសើរ»។

ខណៈ​ពេល​សួរ​អំពី​កង្វះខាត នៃ​ការ​ប្រកួតប្រជែង​ដែល​គេ​ដឹង​ចំពោះ រថយន្ត Mercedes គេ បាន​និយាយ​ថា៖ «ខ្ញុំ​កំពុង​តែ​ប្រណាំង​ជាមួយ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ពិតជា​មាន​ការ​ប្រកួតប្រជែង ហើយ​ខ្ញុំ​អរគុណ​សម្រាប់ ការ​ប្រកួតប្រជែង​នោះ។ ខ្ញុំ​កំពុង​សង្ឃឹម​ថា យើង​មាន​ការ​ប្រណាំង​កាន់តែ​កៀក​គ្នា​មួយ។ វា​នឹង​អស្ចារ្យ បើសិន​ជា​មាន​ក្រុម Ferraris និង Red Bulls ចូលរួម​ប្រជែង​នៅ​ពេល​នេះ»។

ថ្វីបើ​មាន​បទពិសោធ​នៃ​ការ បញ្ចប់​ត្រឹម​លេខ​ពីរ​ដ៏តក់ស្លុត​ជាមួយ Hamilton នៅឯ​ការ​ប្រកួត​៤​ចុងក្រោយ​ក្តី ក៏​Rosberg បាន ទទូច​ថា រូប​គេ​មាន​ល្បឿន និង​ទេពកោសល្យ​ដើម្បី​ផ្តួល​មិត្ត​រួម​ក្រុម Mercedes របស់​គេ​នៅ​ចុងសប្តាហ៍​នេះ។

កីឡាករ Rosberg ដែល​រស់នៅ​ក្បែរ​កីឡាករ Hamilton ក្នុង​រដ្ឋ​សមុទ្រ​មេឌីទែរ៉ាណេ បាន​ឈ្នះ​ការ​ប្រណាំង​ជម្រុះ​ពី​ឆ្នាំ​មុន និង​ជឿ​ថា​រូប​គេ​អាច​ធ្វើ​បាន​ដូច្នោះ​ទៀត ដើម្បី​ទទួល​បាន​ការ​នាំ​មុខ​នៅក្នុង​នាម​ជា​ជើងឯក​អ្នក​បើកបរ​ឆ្នាំ​នេះ។

កីឡាករ​ប្រណាំង​រថយន្ត​អាល្លឺម៉ង់ វ័យ​២៨​ឆ្នាំ រូប​នេះ បាន​និយាយ​ថា គេ​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពី​សមត្ថភាព​របស់​គេ​ក្នុង​ការ​ប្រជែង សមត្ថភាព​រដូវក្តៅ​ឆ្នាំ​នេះ និង​ឆ្ពោះ​ទៅ​រក​ការ​ព្យាករ​សម្រាប់​ចុង​សប្តាហ៍ រដូវក្តៅ​មួយ។

នៅឯ​ការ ប្រណាំង Grands Prix ៥​ឆ្នាំ​នេះ Hamilton បាន​ឈ្នះ​ប្រណាំង​ជម្រុះ​៤​Rosberg ឈ្នះ​មួយ។ ការ​ប្រណាំង​ថ្ងៃ​អាទិត្យ ចាប់ផ្តើម​នៅ​ម៉ោង​៧​យប់​នៅ​កម្ពុជា៕ IN

ព័ត៌មានថ្មីៗ