ក្រុងប៉ារីស៖ ខ្សែប្រយុទ្ធ Neymar និង Kylian Mbappe រកបានម្នាក់ ១ គ្រាប់ ជួយឲ្យក្រុម PSG នាំមុខគេដាច់ ៥ ពិន្ទុ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 ជាមួយជ័យជម្នះ ២-០ ទៅលើក្រុម Nantes ពីរាត្រីថ្ងៃពុធ។
លោក Thomas Tuchel បានចាប់ផ្ដើមដាក់ឲ្យកីឡាករ Neymar និង Mbappe លេងរួមគ្នាជាលើកដំបូងនៅរដូវកាលនេះ។
លោក Tuchel បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តដែលពួកគេទាំង ២ រកបានម្នាក់ ១ គ្រាប់ ប៉ុន្តែនៅមានសក្ដានុពលច្រើនទៀតដែលពួកគេត្រូវបង្កើនទម្រង់លេងឲ្យកាន់តែល្អ»។
ក្រុម PSG បានពន្យារពេលការប្រកួតជាមួយក្រុម Monaco កាលពីសប្ដាហ៍មុនដោយសារអាកាសធាតុមិនល្អ ហើយពួកគេក៏នៅមាន ១ ប្រកួតទៀត ជាមួយក្រុមឈរនៅលេខ ២ Marseille ដែលមានបំណងលើកពានរង្វាន់នេះលើកទី ៧ ក្នុង ៨ រដូវកាលផងដែរ៕ AFP/SN