អតីតរូងលាក់អាវុធក្រោមដីសម័យសង្គ្រាមត្រជាក់ត្រូវបានពលរដ្ឋអាល់បានីក្បែរក្លាយជាទីក្រុងត្រី
ក្រុងទីរ៉ាណា: ក្នុងរូងងងឹតស្លុបធ្លាប់តែជាកន្លែងញាត់អាវុធយុទ្ធភ័ណ្ឌ ពេលនេះវាជាកន្លែងផ្ទុកធុងពណ៌ខៀវរាប់រយប្រើដាក់ត្រីតូចអានឆូវីជាមួយទឹកប្រៃពេញៗ ដោយវាត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញនូវទីតាំងទុកដាក់គ្រាប់ក្នុងសម័យសង្គ្រាមត្រជាក់អាល់បានី។
គំនូរលើជញ្ជាំង ចម្លាក់ ស្ថាបត្យកម្មប្លែកៗ និងវត្ថុប្រវត្ដិសាស្ដ្របានស្វាគមន៍ភ្ញៀវមកកាន់ទីក្រុងត្រី ជាទីតាំងស្ថិតនៅលើខ្ពង់រាប ក្នុងភូមិ Labinot-Fushe ចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងទីរ៉ាណា។
បរិវេណលាតសន្ធឹងដ៏ធំនៃសំណង់ក៏ជាកន្លែងសម្រាប់ថែទាំទារក កន្លែងក្មេងលេង រោងកុន ភោជនីយដ្ឋានប្រណីតៗ និងប៉មកម្ពស់ ៥០ ម៉ែត្រឈ្មោះ «កោះមាន់» ផងដែរ។
នៅមានរោងចក្រកែច្នៃគ្រឿងសមុទ្រ ដែលមានបុគ្គលិកប្រមាណ ១ ៥០០ នាក់ ភាគច្រើនជាស្ដ្រី ដែលបកបង្គារ និងពន្លះត្រីអានឆូវី ក្នុងល្បឿនយ៉ាងលឿនមុនពេលដាក់ប្រអប់ ក្រឡ និងថង់សម្រាប់នាំចេញ។
ក្រុមហ៊ុន Rozafa បាននាំចេញគ្រឿងសមុទ្រតម្លៃ ៣៨ លានដុល្លារកាលពីឆ្នាំមុន ជាការផ្លាស់ប្ដូរដ៏ធំសម្រាប់តំបន់នេះ ដែលកាលពី ៦ ឆ្នាំមុន វាគ្រាន់តែជាទីកន្លែងបោះបង់ចោលប៉ុណ្ណោះ។
ម្ចាស់ឈ្មោះ Gjergj Luca ដែលបានកសាងទីក្រុងត្រីនៅកន្លែងទ្រុឌទ្រោម តែអភិរក្សរូងរក្សាគ្រាប់នោះ បាននិយាយថា៖ «ក្នុងកន្លែងទាំងនោះ វាគ្មានសេសសល់អ្វីក្រៅពីភាពចាស់ទ្រុឌទ្រោមនោះទេ។ វាមិនខុសពីហ៊ីរ៉ូស៊ីម៉ា ក្រោយទម្លាប់គ្រាប់បែកឡើយ»។
ទីឋាននេះត្រូវបានកសាងឡើងដោយមេដឹកនាំផ្ដាច់ការ Enver Hoxha ដែលការដឹកនាំខុសគេរបស់លោកបានធ្វើឱ្យប្រទេសស្ថិតនៅឯកោរ សូម្បីតែប្រទេសកុម្មុយនិស្ដជាសមមិត្ដ ដូចជា ក្រុងមូស្គូ ប៉េកាំង និងអតីតយូហ្គោស្លាវី ផងដែរ។
លោកបានកសាងកន្លែងលាក់ទុកអាវុធ ដែលមានរយៈពេលជាច្រើនឆ្នាំនៅក្នុងរូង និងលានដ្ឋានរាប់ពាន់ក្រោយមរណភាពរបស់លោកក្នុងឆ្នាំ ១៩៨៥ ។ រូង និងលានដ្ឋានខ្លះរបស់លោក Hoxha ត្រូវបានប្រែក្លាយជាហាងកាហ្វេ ជម្រកសម្រាប់មនុស្សអនាថា ឃ្លាំង និងទីក្រុងត្រីដ៏អស្ចារ្យនេះ។
បរិវេណនោះស្ថិតក្នុងគម្រោងអ្នកសង្គមនិយមសតវត្សរ៍ទី ១៩ នៅចក្រភពអង់គ្លេស និងបារាំង ដោយ លូកា បាននិយាយថា វាជាក្ដីសុបិនរបស់លោកក្នុងការបម្រើសហគម មិនត្រឹមតែការងារប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសិល្បៈ និងប្រវត្ដិសាស្ដ្រ។
រូង Labinot-Fushe ក៏រំលេចនូវចម្លាក់យក្សនៃវិរជនជាតិ Skanderbeg ឈរសំកាំងស្ថិតនៅច្រកចូល។
អ្នកខ្ចប់ត្រីអាឆូវី Vjollca Kaculli បាននិយាយទាំងអស់សំណើចពីបទពិសោធការងារនៅទីក្រុងត្រីថា៖ «អ្នកមិនដឹងចូលទៅណា ហើយមិនដឹងចេញទៅណាឡើយ»៕ HR










