ក្រុងព្រុចសែល: ទីប្រឹក្សាផ្នែកច្បាប់កំពូលម្នាក់ប្រចាំនៅសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអនុញ្ញាតរបស់បារាំងដោយប្រើជ័រស្អិត ដើម្បីទាក់បក្សីចម្រៀងអាចជាទង្វើស្របច្បាប់ បើវាបង្ហាញពី «សារៈសំខាន់នៃវប្បធម៌»។
ការណែនាំរបស់មន្ដ្រីជាន់ខ្ពស់ផ្នែកច្បាប់ Juliane Kokott មិនបូកបញ្ចូលទាំងតុលាការយុត្ដិធម៌សភាពអឺរ៉ុបឡើយ តែវាក៏នឹងត្រូវបានសិក្សាយ៉ាងយកចិត្ដទុកដាក់ពីសំណាក់ក្រុមចៅក្រម មុនពេលពួកគេសម្រេចចិត្ដលើមន្ទីលសង្ស័យរបស់អាជ្ញាធរយុត្ដិធម៌បារាំង។
ក្រុមអង្គការសិទ្ធិសត្វបានព្រមានថា ការលាបជ័រស្អិតលើមែកឈើដើម្បីទាក់បក្សី ជាវិធីសាស្ដ្រប្រមាណបុរាណនៅតាមតំបន់មួយចំនួនភាគខាងត្បូងប្រទេសបារាំង គឺជាទង្វើមិនគិតក្រែង និងព្រៃផ្សៃ។
ប៉ុន្ដែចំពោះការរកឃើញ អ្នកស្រី Kokott បាននិយាយថា ការអនុញ្ញាតវិធីប្រមាណចាបបែបបុរាណនេះមិនបំពានដល់កិច្ចការអភិរក្សបក្សីរបស់សហភាពអឺរ៉ុបនោះទេ បើអង្គការបារាំងដ៏មានសមត្ថភាពនានាសន្និដ្ឋានថា កិច្ចការអភិរក្សវិធីសាស្ដ្រប្រមាណបក្សីប្រពៃណីក្នុងបំណងកម្សាន្ដសប្បាយគឺជាសារៈសំខាន់នៃវប្បធម៌។
ក្រុមអ្នកប្រមាញ់ជនជាតិបារាំងនៅភាគអាគ្នេយ៍ប្រទេសបារាំង ក៏បានដាក់អន្ទាក់បក្សីបិតកាវមួយចំនួនដើម្បីទាក់ទាញបក្សីដទៃមកជាប់អន្ទាក់។ ក្រុមប្រឹក្សារដ្ឋបារាំង បានស្នើសុំតុលាការសភាពអឺរ៉ុបឲ្យចេញសេចក្ដីសម្រេចថា តើវាជាបានបំពានដល់ច្បាប់អភិរក្សធម្មជាតិអឺរ៉ុប ដូចក្រុមធម្មជាតិនិយមចោទប្រកាន់នោះឬយ៉ាងណា៕ AFP/HR