កូន​ស្វា​អម្បូរ​​ស្វា​ដ៏​កម្រ​បំផុត​ ទើប​តែ​កើត​​នៅ​ក្នុង​សួន​សត្វ​ប្រទេស ​អូស្ដ្រាលី​

Content image - Phnom Penh Post
កូន​ស្វា​ស្លឹកអម្បូរ​ដ៏​កម្រ​ក្នុងលោក​​ Francois ឈ្មោល​ ដែល​រំលេច​ពណ៌​ទឹក​ក្រូច​កើត​នៅ​សួន​​សត្វ​ Taronga ក្រុង​ស៊ីដនី។ រូបថត AFP

ក្រុង​ស៊ីដនី៖ សត្វ​ស្វា​ដ៏​កម្រ​បំផុត​មួយ​ក្នុង​លោក​បាន​កើត​​​នៅ​សួន​សត្វ​មួយ​ក្នុង​ប្រទេស ​អូស្ដ្រាលី​។

សត្វ​ស្វា​ស្លឹក​ Francois ឈ្មោល​ដែល​រំលេច​ពណ៌​ទឹក​ក្រូច​កើត​នៅ​សួន​សត្វ​ Taronga ក្រុង​ស៊ីដនី កាល​ពី​សប្ដាហ៍​មុន​ និង​មិន​ទាន់​ត្រូវ​បាន​ដាក់​ឈ្មោះ​នៅ​ឡើយ​។

សត្វ​ដ៏​ជិត​ផុត​ពូជ​បំផុត​នេះ ធ្លាប់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​ ​វៀតណាម និង​ចិន​ ដែល​រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​​ពី​ក្រុម​ប្រមាញ់​ និង​បាត់បង់​ជម្រក​ធម្មជាតិ​ពី​ការ​អភិវឌ្ឍ​ដ៏​បំពាន។

អ្នក​ថែ​សួន​សត្វ អ្នកស្រី ​ចេន ម៉ាសាល បាន​និយាយ​ថា​៖ «ការ​​ទស្សនា​ស្វា​ស្លឹក Francois' Langurs ក្នុង​ព្រៃ​ពិត​ជា​ឱកាស​ដ៏​កម្រ​បំផុត តែ​ការ​មើល​កូន​ស្វា​កាន់​តែ​គ្មាន​ផ្លូវ​អាច​ទៅ​រួច​ទៅ​ទៀត​»។

រោម​ពណ៌​ទឹក​ក្រូច​ដ៏​ភ្លឺ​រលើប​រលោង​​របស់​កូន​ស្វា​មាន​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​វា​ចាប់​ផ្ដើម​ប្រែ​ជា​ពណ៌​ចាស់​ទៅ​តាម​សម្បុរ​មេ​ណេអូ​។ សួន​សត្វ​បាន​ប៉ាន់​ប្រមាណ​ថា មាន​សត្វ​ស្វា​ស្លឹក​​នេះ​តែ​​​​ប្រមាណ ៣ ពាន់​ក្បាល​ទេ ​​នៅ​ក្នុង​ព្រៃ​។

អ្នកស្រី ម៉ាសាល បាន​បន្ដ​ថា៖ «​មិន​មាន​មនុស្ស​ច្រើន​នោះ​ទេ​ដែល​បាន​ស្គាល់​សត្វ​ស្វា​ស្លឹក​នេះ តែ​សត្វ​ដ៏​ស្រស់​ស្អាត​ទាំង​នេះ​ពិត​ជា​សត្វ​ស្វា​ហាប់​ ដែល​ថែម​ទាំង​ឆ្លាត​ និង​ឈ្លាស​វៃ​»៕ AFP/HR