ភ្នំ​ពេញៈ​ ដោយ​សារ​ទ្រាំ​​​ក្តី​រំភើប​​មិនបាន​​​​នឹង​ទឹកចិត្ត​ស្រឡាញ់​ពី​ស្វាមី​ ឲ្យ​សម្រាប់​ឆ្នាំ​ថ្មី​នោះ តា​រា​ចម្រៀង​​​ស្រី​​​ពហុ​​ជំនាញ​​អ្នក​នាង​ ខាត់​ សុ​ឃីម​ ក៏​បង្ហើរ​សារ​តា​មបណ្តាញ​សង្គម​ហាជនឡើង​ផ្អើល​មហាជន​​​ ទៅ​នឹង​​​​កាដូថ្មី​ ​៤​ ​​​​​ប្រភេទ​ពី​ស្វាមី។​


បើ​ទោះ​​បី​ជា​តា​រា​ចម្រៀង​ស្រី​ជ្រក​នៅ​ទ្រ​នំ​ផលិត​កម្ម​រ​ស្មី​ហង្ស​មាស អ្នក​នាង​ ខាត់​ សុ​ឃីម​ ​បាន​ចាប់​ដៃ​សាង​គ្រួ​សារ​​ជា​មួយ​ស្វា​មី​ ដែល​មាន​វ័យ​​តិច​ជាង​មែន​ក្តី​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា គូ​ស្វា​មី​ភ​រិ​យា​គូ​​នេះ​តែង​​​​​​បង្ហាញ​ភាព​ផ្អែម​ល្ហែម​​មិន​ចេះ​រីង​ស្ងួត​ ដូចជា​ថ្មីៗ​នេះ ក្រោយ​ពី​​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ជាតិ​កន្លង​មក​​​ តា​រា​​ស្រី​រូប​នេះ ​​បាន​បង្ហាញ​​រូប​ភាព​កា​ដូ​ ដែល​ស្វា​មី​ទិញ​ជូន​ក្នុង​បណ្តាញ​សង្គម​​តម្លៃរាប់​ម៉ឺន​ដុ​ល្លារ​។


​តា​រា​ស្រី​ព​ហុ​ជំ​នាញ​ និង​មាន​អា​ជីព​ជា​អ្នក​ច្រៀង​​ពិ​ធី​មង្គល​ការ​ ​អ្នក​នាង​ ខាត់​ សុឃីម​ បាន​​ផ្តល់​បទ​សម្ភាស៍​​មក​កាន់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​កា​ដូ​ដែល​ស្វា​មី​បាន​ទិញ​នោះ​​ថា​៖ ​«​គាត់ [ស្វាមី] ​បាន​ទិញ​កង​ដៃ​ និង​ចញ្ចៀន​​​ធ្វើ​ពី​មាស​ហ្នឹង​ សរុប​​ទាំង​អស់​ ១០​ ដំ​ឡឹង​ ហើយ​ខ្សែ​-ក​ និង​ក្រ​វិល​ពេជ្រ​មួយ​ឈុត​​​ តែ​បង​មិន​បាន​​ដឹង​នោះ​ទេ​​គាត់​​ចំ​ណាយ​អស់​ប៉ុន្មាន​។ តែ​ប្រ​ហែល​ជា​អស់​ច្រើន​ដែរ​​ និង​ឡាន​ទៀត​ តែ​បង​សុំ​បញ្ជាក់​​ថា ​ឡាន​បង​មិន​មែន​ឡាន​ស៊េ​រី​ទំ​នើប​ Lexus ៥៧០ នោះ​ទេ​ គឺឡានស៊េរី​ ​ Lexus NX 200t»​។


តា​រា​ស្រី​ពូ​កែ​ថ្វី​មាត់​រូប​នេះ ​ក៏​បាន​បន្ត​ប្រាប់​ពី​មូល​ហេតុ​ដែល​ខ្លួន​ទទួល​បាន​កា​ដូ​ពី​ស្វា​មី​ដែរ​ថា​៖​ «​តាម​ពិត​ទៅ​គាត់​ចង់​​​បាន​កូន​ម្នាក់​ទៀត ដោយ​សារ​គ្រួ​សារ​ខាង​គាត់​មិន​សូវ​មាន​បង​ប្អូន​​ តែ​​បង​អត់​ចង់​បាន​ទេ​ ព្រោះ​គិត​ថា​ខ្លួន​ចាស់​​ហើយ ​​ចេះ​តែ​ខ្ចិល ​តាម​ដែល​បង​គិត​គឺ​គាត់​ចង់​ទិញ​កា​ដូ​លួង​ចិត្ត​បង​រឿង​ចង់​បាន​​កូន​ម្នាក់​ទៀត​ហ្នឹង​ហើយ​មើល​​ទៅ​»​។


ចំ​ណែកឯ​​ការ​ងារ​​​សិល្បៈ​​វិញ​ អ្នក​នាង​ ខាត់​ សុ​ឃីម​ ទើប​តែ​បាន​បញ្ចប់​ការ​ថត​កុន​ភាគ​ឲ្យ​ផលិត​កម្ម​​ហង្ស​មាស ​បាន​ចំ​នួន ​២​ រឿង​ និង​មាន​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​បទ ​ដែល​បាន​ដឹង​នាំ​ដោយ​តា​រា​ស្រី​រូប​នេះ​ផ្ទាល់​ដោយ​មាន​ការ​អ​នុ​ញ្ញាត​ពី​ផលិត​កម្ម​ និង​​បញ្ជាក់​​ថា ​ប្រ​សិនបើ​​​មាន​ផលិត​កម្ម​ភាព​យន្ត​ណា ​​ដែល​ចង់​ទាក់​ទង​អ្នក​នាង​ឲ្យ​ទៅ​​សម្តែង​ ឬ​ចូល​រួម​ក្នុង​កម្ម​វិ​ធី​ផ្សេងៗ​ អ្នកនាង​​នឹង​ទទួល​គ្រប់​កម្ម​វិ​ធី​តែ​ម្តង​។

គួរ​បញ្ជាក់​ថា​ពេលនេះ​ អ្នក​នាង​ ខាត់​ សុ​ឃីម​ និង​ស្វា​មី​លោក​ អ៊ិន សុផាណូ កំ​ពុងតែ​​សាង​ផ្ទះ​ថ្មី​នៅ​ឯ​ស្រុក​​កំ​ណើត​​តា​រា​ស្រី​រូប​នេះ​ផ្ទាល់​នៅ​ឯ​ភ្នំ​បា​សិទ្ធ​ ដោយ​អ្នក​នាង​​បង្ហើប​ថា​៖​ «​ផ្ទះ​ដែល​បង​ធ្វើ​នេះ​ ទើប​តែបាន​ចាក់​ដី​ ធ្វើ​ផ្ទះ​នៅ​ឯ​ប្រ​សិទ្ធ ​ប៉ុន្តែ​ផ្ទះ​នៅ​ភ្នំ​ពេញ​ក៏​មិន​ចោល​ដែរ​ គ្រាន់​តែ​ធ្វើ​​ទុក​​សម្រាក​​ពេល​​មក​​ម្ដងៗ​ ក៏​មិន​មាន​គ​ម្រោង​​ថា​​ធ្វើ​​ធំ​អី​​ពេក​​ដែរ​ ព្រោះ​បង​ត្រូវ​ចំ​ណាយ​លុយ​ធ្វើ​ផ្ទះ​ខ្លួន​ឯង​ផង​ និង​ធ្វើ​ផ្ទះ​ឲ្យ​ឪ​ពុក​​ម្តាយ​បង​ផង​​»​៕