ក្រុងតូក្យូ : ទំហំ​ពិតជា​រឿង​សំខាន់ យ៉ាង​ហោច​ណាស់​ពេល​និយាយ​ដល់​ខ្យង​ផ្ញើប្រាណ​ដែល​ត្រូវតែ​ពន្លូត​លិង្គ​ឲ្យ​កាន់តែ​វែង​។ ដូច្នេះ​ពួកវា​អាច​បន្ដ​រស់នៅ​ក្នុង​សម្បក​ដើម្បី​ការពារ​ជម្រក​របស់​ខ្លួន​អំឡុងពេល​រួមភេទ​។ នេះ​ជា​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​ដែល​សិក្សា​ពី​ខ្យង​ផ្ញើប្រាណ​។


អ្វី​ដែល​ហៅថា «​សរីរៈ​ឯកជន​សម្រាប់​កម្មសិទ្ធិ​សាធារណៈ​» ជា​ទ្រឹស្ដី​លើក​ឡើង​ដោយ​ការស្រាវជ្រាវ​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ​ដែល​ស្រាយ​ចម្ងល់​ថា តើ​ទំហំ​លិង្គ​ទាក់ទង​ទំហំ​សម្បក​យ៉ាង​ដូចម្ដេច ជាពិសេស​ចំពោះ​ខ្យង​ផ្ញើប្រាណ​។

ក្ដាម [​ខ្យង​ផ្ញើប្រាណ​] រស់នៅ​ក្នុង​សម្បក​ប្រឈម​នឹង​ហានិភ័យ​ដែល​សត្រូវ​នឹង​ព្យាយាម​លួច​ជម្រក​របស់​ពួកវា ខណៈ​ពេល​ពួកវា​រវល់​ជាប់​រួមមេត្រី​ជាមួយ​ដៃគូ​។ ហានិភ័យ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​ប្រភេទ​ខ្យង​ផ្ញើប្រាណ​មួយ​ចំនួន ដែល​ «​ផ្លាស់ប្ដូរ​» ជម្រក​របស់​ខ្លួន​ដោយ​ការរុះរើ​រចនាសម្ព័ន្ធ​ខាង​ក្នុង​ខ្លះៗ​។


ការផ្លាស់ប្ដូរ​ទាំង​នេះ​ធ្វើឲ្យ​សម្បក​មាន​សភាព​ធំ​ទូលាយ និង​កាន់តែ​ចង់​រស់នៅ តែ​ក៏​ពិបាក​សម្រេច​ចំណង់​កាម​តម្រេក​ផងដែរ​។ ជា​លទ្ធផល Mark Laidre ជំនួយការ​សាស្ដ្រាចារ្យ​វិទ្យា​ជីវសាស្ដ្រ​នៅ​សាកលវិទ្យាល័យ ដាតម៉ោត ចាប់ផ្ដើម​ស្រាវជ្រាវ​ថា តើ​ខ្យង​ផ្ញើប្រាណ​ងាយ​ត្រូវ​បាន​ចោរលួច​ជម្រក (​សម្បក​ដែល​វា​ចូល​នៅ​) ទំនង​ជា​អភិវឌ្ឍ​ប្រដាប់ភេទ​កាន់តែ​វែង​ដើម្បី​សិច​ប្រកប​ដោយ​សុវត្ថិភាព​។


លោក Laidre បាន​សរសេរ​ក្នុង​ការសិក្សា​មួយ​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ ​Royal Society Open Science ថា​៖ «​ក្នុង​ទ្រឹស្ដី​លិង្គ​វែង​អាច​ឲ្យ​ខ្យង​រួមភេទ​ជាមួយ​ដៃគូ ខណៈ​រាងកាយ​ដទៃ​អាច​ទប់​ការពារ​ជម្រក​ពី​ការ​វាយឆ្មក់​របស់​សត្រូវ​»៕ HR