ក្រុង​សេអ៊ូល : Miracle Milly ជា​ឆ្កែ​អម្បូរ​ឈីហ៊ួហ៊ួ អាយុ ៦ ឆ្នាំ មក​ពី​ប្រទេស​ព័រតូរីកូ ត្រូវបាន​ផ្ដល់​ពាន​ជា​ឆ្កែ​ក្លូន​​ច្រើន​​បំផុត​ក្នុង​លោក​ ដោយ​ឯតទគ្គកម្ម​ហ្គីណេស​ពិភព​លោក​ ក្រោយ​ពី​ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​នៅ​កូរ៉េ​ខាង​ត្បុង​ បាន​បង្កាត់​ពូជ​ឆ្កែ​ដ៏​តូច​នេះ​ចំនួន ៤៩ ក្បាល​ដូច​ៗ​គ្នា​។


អង្គការ​មូលនិធិ​ស្រាវជ្រាវ​បៃអូទិក​ Sooam ដ៏​ចម្រូង​ចម្រាស​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ក្លូន​សត្វ​ចិញ្ចឹម​តាំងពី​ឆ្នាំ​ ២០០៦ ហើយ​កាល​ពី​ឆ្នាំ​មុន ពួកគេបាន​ជួប​ វ៉ាណេសា សេមល័រ ជា​ម្ចាស់​ Milly ជជែក​អំពី​លទ្ធភាព​ក្លូន​ឆ្កែ​ចម្លែក​ៗ​ដើម្បី​ព្យាយាម​ស្វែង​យល់​ពី​​អាថ៌​កំបាំង​​ហ្សែន​ដែល​ធ្វើ​ឲ្យ​ឆ្កែ​នេះ​ពិសេស​ខុស​គេ​។

Milly គ្រង​កំណត់​ត្រា​ពិភពលោក​ជា​ឆ្កែ​តូច​បំផុត​ក្នុង​ឆ្នាំ​២០១២ ហើយ​ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ចង់​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​តូច​បែប​នេះ​។ ដូច្នេះ ក្នុង​ខែ​ សីហា ឆ្នាំ​ ២០១៧ អ្នក​វិទ្យា​សាស្ដ្រ Sooam ចាប់​ផ្ដើម​ក្លូន Miracle Milly រហូត​ដល់ ៤៩ ក្បាល​។


ឆ្កែ​ក្លូន​ដំបូង បាន​ចាប់​កំណើត​ក្នុង​ខែ​សីហា​ឆ្នាំ​មុន​។ ពេលនេះ ឆ្កែ ១២ ក្បាល​​បាន​រស់​ទាំង​អស់​ជាមួយ​ក្រុម​គ្រួសាររបស់ សេមល័រ នៃ​ក្រុង​ឃីស​ស៊ីមមី រដ្ឋ Florida។



វ៉ានីសា និយាយ​ថា Milly និង​បង​ប្អូន​របស់​វា​មាន​រូប​រាង​ និង​បុគ្គលិក​លក្ខណៈ​ដូច​គ្នា​ តែ​ឆ្កែ​ក្លូន​ខ្លះ​មាន​មាឌ​ច្រលៀស​គ្នា​តិច​តួច​។ តាំង​ពី​ពេល​នោះ ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​បាន​ក្លូន​ឆ្កែ ៣៧ ក្បាល​។

ម្ចាស់​ Milly បាន​និយាយ​ថា​៖ «​ឆ្កែ​ទាំង​អស់​សុទ្ធតែ​ដូច​គ្នា​ តែ​មិន​មែន​ជា​ Milly ទេ ពួកវា​មាន​ទំហំ​ខុស​គ្នា​តិច​តួច​។ ពួក​វា​គួរ​ឲ្យ​ស្រឡាញ់​ តែ Milly ពិត​ជា​ល្អ​ឯក​ ខណៈ​ពួក​វាមាន​កែវភ្នែក​ និង​ខ្នៅ​សម្បុរ​ដូច​គ្នា»។

ក្រុម​អ្នក​ស្រាវជ្រាវ Sooam គ្រោង​បង្កើត​ក្រុម​ជំនាញ​នៅ​វិទ្យា​ស្ថាន​ហ្សែន​ក្រុង​ប៉េកាំង​ដើម្បី​សិក្សា​ពី​ហ្សែន​ និង​កត្ដា​ទាក់ទង​នឹង​ហ្សែន​ចំពោះ​ការ​​ Milly ក្លូន និង​ Milly ដើម​៕ HR​

ប្រភព Odditycentral.com