ថ្ងៃ​ស្អែក ថ្ងៃ​ម្សិល​កោះ​ខណ្ឌ​ចែក​ដី​អាមេរិក និង​រុស្ស៊ី

ដាយអូមីឌី​គឺជា​ចំណុច​ប្រសព្វ​នៃ​ប្រជុំ​កោះ​ផ្ទាំង​ថ្ម​ចំនួន​ពីរ​ដែល​មាន ទីតាំង​ស្ថិត​នៅ​ចំ​ព្រំដែន​រួម​ឈ្មោះ​បែរីងស្រេ្តត​ដោយ​ម្ខាង​ជា​តំបន់ គោក​នៃ​រដ្ឋ​អាឡាស្កា និង​តំបន់​ខ្ពង់រាប​ស៊ីបេរី។

តំបន់​កោះ​ទាំង​ពីរ​នោះ​មាន​ទំហំ​ប្រមាណ​៣,៨​គីឡូម៉ែត្រ​ខណៈ​វា​បាន​ខណ្ឌ ចែក​ដោយ​ព្រំដែន​អន្តរជាតិ​មួយ​ឈ្មោះ International Date Line ហើយ​វា​ក៏​ជា​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​។

ប្រជុំ​កោះ​ដាយ​អូមីឌី​នេះ​មួយ​ផ្នែក​ធំ​ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី និង​មួយ​ផ្នែក​តូច ជា​កម្មសិទ្ធិ​របស់​សហរដ្ឋអាមេរិក។

ការតាំងលំនៅ​ឋាន​របស់​ប្រជាជន​លើ​កោះ​នោះ។
ការតាំងលំនៅ​ឋាន​របស់​ប្រជាជន​លើ​កោះ​នោះ។

ដោយសារ​តែ តំបន់​កោះ​តូច​ទាំង​ពីរ​នោះ​មាន​ព្រំដែន​អន្តរជាតិ International Date Line នោះ​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​ធំ​រយៈពេល​២៣​ម៉ោង​និង​អាច​បន្ត​ទៅ ដល់​កោះ​តូច​តែ​ម្តង ដូច្នេះ​ហើយ​បាន​ជា​គេ​បាន​ហៅ​ឈ្មោះ​ថា កោះ Tomorrow Island និង Yesterday Isle តែ​ម្តង។

កោះ​ទាំង​ពីរ​នោះ​មាន​ទីតាំង នៅ​ដាច់​ឆ្ងាយ​ដោយ​លាតសន្ធឹង​នៅលើ​ផ្ទៃ​មហាសាគរ ខណៈ​គេ​ឃើញ​មាន​សីតុណ្ហភាព​ក្តៅល្មម​រាប់​ខែ។ ចំពោះ​ទិដ្ឋភាព​នៅ​រដូវរងា​វិញ​គេ​ឃើញ​មាន​ផ្ទាំង​ទឹកកក​ជាប់​បន្ត គ្នា​ពី​តំបន់​កោះ​ធំ​ទៅ​កោះ​តូច​មាន​លក្ខណៈ​ដូចជា​ស្ពាន​អ៊ីចឹង។ បើ​បែប​នេះ​អ្នក​ថ្មើរ​ជើង​អាច​ដើរ​ឆ្លងកាត់​ពី ប្រទេស​រុស្ស៊ី​មក​កាន់​ទឹកដី​សហរដ្ឋ​អាមេរិក​បាន តែ​នេះ​គ្រាន់តែ​ជា​ការ​នឹកភ្នក​ក្នុង​ចិត្ត​ប៉ុណ្ណោះ គេ​មិន​អាច​ធ្វើ​បាន​ទេ​បើ​តាម​ផ្លូវ​ច្បាប់។

គួរ​បញ្ជាក់​ថា កោះ​ទាំង​ពីរ​នេះ​ដើម​ឡើយ​ជា​លំនៅឋាន​របស់​ក្រុម​ជនជាតិ​ដើម​អម្បូរ យូភីតអេស្គីម៉ូ​ដែល​វា​មាន​រយៈពេល​៣០០០​ឆ្នាំ​មក​ហើយ​។ ចំណែក​ថ្មើរ​ជើង​ជាតិ​រុស្ស៊ី​សែមីយុនដេហ្ស៍នីយ៉ូវ​គឺជា​អ្នក​ជាន់​តំបន់ កោះ​នោះ​មុន​គេ​៕PR

ព័ត៌មានថ្មីៗ