ក្រុងវ៉ាស៊ីនតោន : បក្សី​ឈ្មោល​តែងតែ​ជា​សត្វ​មាន​រូបឆោម​លោម​ពណ៌​ស្រស់ស្អាត ឬ​ពូកែ​ច្រៀង​បំផុត តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​អ្វី​ដែល​បក្សី​ញី​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ​គឺជា​ប្រាជ្ញា​ដល់​ឆ្លាតវៃ​របស់​សត្វ​ឈ្មោល​ទៅវិញ​ទេ​។


ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ​ចិន​ក្នុង​ប៉េកាំង និង​នៅ​សាកលវិទ្យាល័យ​ឡៃដេន​ នៅ​ហូឡង់ បាន​បង្ហាញ​ថា​៖ «​ការសិក្សា​របស់​យើង​បាន​បង្ហាញ​ថា ការអង្កេត​ពី​ជំនាញ​ចំណេះដឹង​ដោយ​ផ្ទាល់​អាច​ជះឥទ្ធិពល​លើ​ជម្រើស​បង្កាត់​ពូជ​»​។


ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រើ​សេក​អូស្ដ្រាលី​តូចៗ ៣៤ ក្បាល​ធ្វើ​តេស្ដ​ញាណ​ថា ភាពវៃឆ្លាត​របស់​បក្សី​ឈ្មោល​ខាង​លេង​ស្ទីល និង​ច្រៀង​ពូកែ​។


បក្សី​ញី​ត្រូវ​បាន​ដាក់​ក្នុង​ទ្រុង​ជាមួយ​គ្រាប់​ធញ្ញជាតិ​មួយ​ប្រអប់​បិទ​ជិត និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មើល​សមត្ថភាព​ដ៏ឆ្លាតវៃ​របស់​សត្វ​ឈ្មោល​ត្រូវ​បាន​បង្វឹក​ក្នុង​ការបើក​ប្រអប់​គ្រាប់​ធញ្ញជាតិ​នោះ​។


សត្វ​សេកញី ៨ ​ក្បាល​ក្នុង​ចំណោម ៩ ​ក្បាល​បាន​ផ្លាស់ប្ដូរ​គំនិត និង​ប្ដូរ​មក​រួមរស់​ជាមួយ​សត្វ​ឈ្មោល​ដ៏ឆ្លាតវៃ​ដែល​ចេះ​បើក​ប្រអប់​ចំណី​ឲ្យ​ខ្លួន​ជាជាង​អាឈ្មោល​ដែល​ស្អាត​បាន​តែ​រូបឆោម​។


ការសិក្សា​បាន​បញ្ជាក់​ថា​៖ «​វា​គាំទ្រ​ដល់​ទ្រឹស្ដី​របស់​លោក Darwin ផង​ដែរ ដែល​ជម្រើស​ផ្លូវភេទ​អាច​រង​ឥទ្ធិពល​ពី​សមត្ថភាព​បញ្ហា​ចំពោះ​អម្បូរ​សត្វ​ទាំងអស់​»៕ HR