បណ្ណាល័យ​សង់​ពី​ដប​ប្លាស្ទិក​ ខក​ខាន​​ដាក់​សៀវភៅ​​ឱ្យ​​កុមារ​កំព្រា​​មីយ៉ាន់ម៉ា​បាន​អាន​

Content image - Phnom Penh Post
បណ្ណាល័យ​​មានជញ្ចាំង​ធ្វើ​ពី​ដប​ប្លាស្ទិក​ នៅ​ទទេ​ស្អាត​ ពុំទាន់មាន​​សៀវភៅ​សម្រាប់​កុមារ​កំព្រាអាន។ AFP

ក្រុង​យ៉ាំងហ្គូន៖ បណ្ណាល័យ​តូច​មួយ​សម្រាប់​ក្មេង​កំព្រា​នៅ​ប្រទេស​យ៉ាំងហ្គូន ដែល​កសាង​​ពី​ឥដ្ឋ​ប្លាស្ទិក​កែច្នៃ​ឡើង​វិញ​ នៅ​ទទេ​ស្អាត​ដោយ​គ្មាន​សៀវភៅ ឬបណ្ណាសារ។

គម្រោង​បណ្ណាល័យ​ នៅ​សង្កាត់​ Taikkyi ភាគ​ខាង​ជើង​ទីក្រុង​ធំ​របស់​មីយ៉ាន់ម៉ាចាប់​ផ្ដើម​តាំងពី​ខែ​ធ្នូ ឆ្នាំ​​ ២០២០ ក្នុង​នាម​ជា​ទីតាំង​អង្គការ​ក្រៅរដ្ឋាភិបាល Clean Yangon និង​បាន​ទាក់ទាញ​អ្នក​បរិច្ចាគ​ប្លាស្ទិក​ពី​សហគម​ក្នុង​ស្រុក។

វាហាក់​ដូចជា​ផ្ទះ​តុក្កតា​ជាមួយ​ដំបូល​រាង​អក្សរ «A» និង​ជញ្ជាំង​ចម្រុះ​ពណ៌​សង់​ឡើង​ពី​ដប​ប្លាស្ទិក​ដើរតួ​ជា​ឥដ្ឋ​បរិស្ថាន​ជាមួយ​គ្រោង​ដែក។

Content image - Phnom Penh Post
ជញ្ជាំង​ចម្រុះ​ពណ៌​សង់​ឡើង​ពី​ដប​ប្លាស្ទិកច្រក​កម្ទេច​ថង់ ​ដើរតួ​ជា​ឥដ្ឋ​បរិស្ថាន​ជាមួយ​គ្រោង​ដែក។ AFP

ក្រុម​ការងារ​ស្ម័គ្រ​ចិត្ដ​បាន​​ផលិត​ឥដ្ឋ​បរិស្ថា​នដោយ​កាត់​សំណល់​ប្លាស្ទិក​ ដូចជា កញ្ចប់​នំ​ស្រួយ​ ដែល​អាច​ចំណាយ​ពេល​រាប់​រយ​ឆ្នាំ​ក្នុង​ទុក​ឱ្យ​រលាយ​ ទៅជា​បំណែក​តូចៗ​ និង​ញាត់​សម្បក​ដប​ភេសជ្ជៈ​ទន់​ៗ​ចូល។

អ្នក​ស្ម័គ្រ​ចិត្ដ ZayYarTun បាន​ប្រាប់ AFP ថា​៖ «​វា​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​មួយ​ម៉ោង​ក្នុង​ការ​ផលិត​ឥដ្ឋ​អេកូ​មួយ​លីត្រ។ យើង​ប្រើ​ឥដ្ឋ​អេកូ​ ៥​ ពាន់​ដុំ​ ដើម្បី​សម្រេច​អគារ​នេះ​មួយ​»។

បណ្ណាល័យ​ត្រូវបាន​រំពឹង​ថា ​បើក​ដំណើរ​ការ​ឆ្នាំ​នេះ តែ​វា​អាច​ត្រូវការ​ពេល​បន្ដិច​ទៀត មុន​ពេល​បណ្ណាល័យ​នេះ​មាន​សៀវភៅ​ ដោយសារ​ប្រទេស​កំពុង​ជួប​បញ្ហា​ចលាចល។

Content image - Phnom Penh Post
បណ្ណាល័យ​​មានជញ្ចាំង​ធ្វើ​ពី​ដប​ប្លាស្ទិក​ នៅ​ទទេ​ស្អាត​ ពុំទាន់មាន​​សៀវភៅ​សម្រាប់​កុមារ​កំព្រាអាន។ AFP

ប៉ុន្ដែ​នីតិវិធី​កសាង​បណ្ណាល័យ​​​បង្កើត​ជា​បទពិសោធ​សិក្សា​ដ៏​មាន​តម្លៃ​សម្រាប់​កុមារ​នៅ​មណ្ឌល​កុមារ​កំព្រា។

អេរីច បាន​និយាយថា​៖ «​កុមារ​នៅទីនេះ​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​បោះ​ចោល​សំរាម​ឡើយ។ យើង​កសាង​បណ្ណាល័យ​នេះ​នៅ​ចំពោះ​មុខ​ពួកគេ។ ដូច្នេះ ពួកគេ​អាច​រៀន​ពី​វិធី​នៃការ​សង្គ្រោះ​បរិស្ថាន​»។

នៅ​មីយ៉ាន់ម៉ា ថង់​ និង​ដប​ប្លាស្ទិក​ឈប់​ប្រើ​​តែងតែ​ត្រូវបាន​បោះ​ចោល​នៅតាម​ដដង​ផ្លូវ និង​លូ​បង្ហូរ​ទឹក​ស្អុយ។ យោងតាម​ការ​ស្ទង់មតិ​របស់​អង្គការ​អភិរក្ស​បរិស្ថាន​ បាន​បង្ហាញ​ថា សំណល់​ប្លាស្ទិក​ ១១៩​តោន បាន​ធ្លាក់​ចូល​ទន្លេ​អាយេយ៉ាវ៉ាឌី​ រៀង​រាល់​ថ្ងៃ​ ដែ​លធ្វើ​ឱ្យ​វា​ក្លាយជា​ផ្លូវ​ទឹក​ដ៏​កខ្វក់​បំផុត​មួយ​ក្នុង​លោក។

Content image - Phnom Penh Post
ក្រុមការងារស្ម័គ្រចិត្ដបានផលិតឥដ្ឋបរិស្ថានដោយកាត់សំណល់ប្លាស្ទិក ដូចជា កញ្ចប់នំស្រួយ រួច​ថ្លឹងទម្ងន់​ឱ្យ​​បានស្មើៗគ្នា។ AFP

កញ្ញា ZanZanThae Ooអាយុ ២៧​ ឆ្នាំ ដែល​បាន​រួម​ចំណែក​ឥដ្ឋ​អេកូ​ចម្រុះ​ពណ៌ ១៥០ ​ដុំ​ ដល់​គម្រោង​បណ្ណាល័យមាន​មោទនភាព​ចំពោះ​ផលិតផល​សម្រេច​នេះ។

កញ្ញា​បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​បាន​ដឹង​ច្បាស់​អំពី​បង្កើត​តម្លៃ​ពី​សម្ភារ​សំរាម​ទាំង​នេះ​»។

ទំនោរ​ប្រើ​ប្រាស់​ឥដ្ឋ​អេកូ​ចាប់​ផ្ដើម​ពី​ប្រទេស​ក្វាតេម៉ាឡា ក្នុង​ឆ្នាំ​ ២០០៥ ដោយ​ភូមិឋាន​នៅ​ទី​នោះជោរ​ជន់​​​សំរាម​ និងគ្មាន​គំនរ​សំរាម​​ ឬ​ប្រព័ន្ធ​ប្រមូល​សំរាម​ផ្លូវ​ការ​ឡើយ។ ​គំនិត​ផ្ដួច​ផ្ដើមនេះ​ទទួល​បាន​ពេញ​និយម។

Content image - Phnom Penh Post
ជញ្ជាំង​ចម្រុះ​ពណ៌​សង់​ឡើង​ពី​ដប​ប្លាស្ទិកច្រក​កម្ទេច​ថង់ ​ដើរតួ​ជា​ឥដ្ឋ​បរិស្ថាន​ជាមួយ​គ្រោង​ដែក។ AFP

៦​ ឆ្នាំ​មុន អង្គការ​មូលនិធិ​ជំនួយ​បាដាណា របស់​មីយ៉ាន់ម៉ា ចាប់​ផ្ដើម​កសាង​ថ្នាក់​រៀន​ពី​ឥដ្ឋ​អេកូ ជា​សាលា​រៀបន​ដំបូង​នៅ​ទីក្រុង​បុរាណ​បាហ្គាន បន្ទាប់​មកសាលារៀន​មួយ​ទៀត​ក្បែរ​បឹង អ៊ីឡេ ក្នុង​ឆ្នាំ​២០១៨។

អង្គការ​សប្បុរសធម៌​ពេល​នេះ​កំពុង​តែ​កសាង​សាលា​ឥដ្ឋ​អេកូ​ទី ៣ នៅ​តំបន់​ប្រជុំជន HlaingTharYarនៃ​ទីក្រុង​យ៉ាំងហ្គូន។ គេ​រំពឹង​ថាវា​នឹង​បញ្ចប់​ក្នុង​ខែ​កក្កដាហើយ​នឹង​អគារ​មាន​ថ្នាក់​រៀន​ចំនួន ៣ សម្រាប់​សិស្ស ៩០​នាក់។

ជា​ម្ចាស់​ឧបត្ថម្ភ​ និង​ជា​មេការ​សំណង់ Win Thu Yaបាន​ប្រាប់ AFP ថា​៖ «​គម្រោង​ឥដ្ឋ​អេកូ​បាន​ផ្លាស់​ប្ដូរ​អត្ដចរឹក​សហគម​អំពី​បញ្ហា​សំរាម​»៕ AFP/HR

Content image - Phnom Penh Post
គម្រោងបណ្ណាល័យ នៅសង្កាត់ Taikkyi ភាគខាងជើងទីក្រុងធំរបស់មីយ៉ាន់ម៉ាចាប់ផ្ដើមតាំងពីខែធ្នូឆ្នាំ២០២០។ AFP

ព័ត៌មានថ្មីៗ