ក្រុងញូវដែលី: ប៉ូលិសឥណ្ឌាបានចាប់ខ្លួនមនុស្ស ៣ នាក់ នៅភាគខាងជើងរដ្ឋអ៊ុតតា ប្រាដេស កាលពីថ្ងៃសុក្រ ពីបទសំពងដូលហ្វីនកម្រនឹងពូថៅរហូតដល់ងាប់។
ក្នុងវីដេអូ ដែលត្រូវបានចែករំលែកតាមបណ្ដាញផ្សព្វផ្សាយ និងបណ្ដាញសង្គមឥណ្ឌា បុរសមួយក្រុមកំពុងសំពងដូលហ្វីន ហ្គាងជេទីក ដោយប្រើឈើ និងរំពាត់មុនពេលបុរសម្នាក់យកពូថៅវាត់លើរាងកាយសត្វ។
ប៉ូលិសមូលដ្ឋាន ឌីណេស ប្រាសាដ បានប្រាប់ AFP តាមទូរស័ព្ទថា៖ «ឧប្បត្ដិហេតុនេះ បានកើតឡើងកាលពីថ្ងៃទី ៣១ ខែធ្នូ ហើយយើងបានចាប់ខ្លួនមនុស្ស ៣ នាក់ ដែលពាក់ព័ន្ធការសម្លាប់សត្វនេះ»។
យោងតាមអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) មានសត្វដូលហ្វីនជិតផុតពូជចន្លោះ ១ ២០០ ទៅ ១ ៨០០ ក្បាល នៅជុំវិញពិភពលោក។ លោក ប្រាសាដ បាននិយាយថា បំណងចង់សម្លាប់សត្វចិញ្ចឹមកូនដោយទឹកដោះនេះ ដែលស្គាល់ជាដូលហ្វីនទន្លេហ្គាង នៅមិនដឹងច្បាស់។
យោងតាមរបាយការណ៍ព័ត៌មាន បានឱ្យដឹងថា ខ្មោចដូលហ្វីនត្រូវបានក្រុមមន្ដ្រីមកពីនាយកដ្ឋានព្រៃឈើមូលដ្ឋាន ប្រទះឃើញនៅក្បែរប្រឡាយ។ ក្នុងវីដេអូ បុរសម្នាក់ក្នុងក្រុមបានប្រាប់វាយសំពងសត្វថា «ពួកគេសម្លាប់ដូលហ្វីនលេងដោយគ្មានមូលហេតុ»។
ដូលហ្វីន ដែលអាចមានទម្ងន់រហូតដល់ ១៧០ គីឡូក្រាម និងអាចរស់នៅតែក្នុងទឹកសាប រស់នៅតែក្នុងប្រទេសនេប៉ាល់ បង់ក្លាដែស និងឥណ្ឌា៕ AFP/HR