ក្រុងហូជីមិញ៖ សត្វ​ក្រៀល​ក្បាល​ក្រហម​ប្រមាណ ៣០ ក្បាល​បាន​វិល​ទៅកាន់​តំបន់​អភិរក្ស​ជីវចម្រុះ ភូមី ក្នុង​ខេត្ដ​កៀនហ្គែង និង​ឧទ្យាន​ជាតិត្រាមឈិម នៃ​ខេត្ដ​ដុងថាប វិញ​ក្រោយ​អវត្ដមាន ១ ឆ្នាំ។


អ្នកតំណាង​មកពី​តំបន់​អភិរក្ស​ជីវចម្រុះ ភូមី បាន​អះអាង​ថា ក្រៀល​ទាំង ៣០ ក្បាល​បាន​មកដល់​ទីនេះ​ប្រហែល​កន្លះ​ខែ​ហើយ។

ក្រៀល​ក្បាល​ក្រហម​បាន​វិល​មក​ជម្រក​វិញ តែ​មិនទាន់​ជួបជុំគ្នា​មក​ស៊ី​ផ្កាស្មៅ​ប្រផេះ​នៅ​ឡើយ។ ផ្ទុយទៅវិញ ពួកវា​បានមក​សម្ងំ​កន្លែង​ស្ងប់​សុខ​ក្នុង​តំបន់​អភិរក្ស​នេះ។ នៅពេល​រសៀល ហ្វូង​ក្រៀល​ទាំងនេះ​បាន​ហោះ​ទៅ​តំបន់​អន្លង់ព្រីង ក្នុង​ទឹកដី​កម្ពុជា​ ដើម្បី​សម្រាក​ជ្រកកោន។


ចម្ងាយ​ប្រមាណ ១៥០គី ឡូម៉ែត្រ គ្រួសារ​ក្រៀល ៣ ក្បាល ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ឧទ្យានជាតិ​ត្រាមឈីម កាលពី​សប្ដាហ៍​មុន។


អ្នកគ្រប់គ្រង​ឧទ្យាន ឡេ ថាញ់ ឃូ បាន​និយាយថា គ្រួសារ​ក្រៀល​ទាំងនេះ​បាន​វិល​មក​ទីនេះ​ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០១៩ តែ​ឆ្នាំ ២០២០ ពួកគេ​មិន​មកវិញ​ទេ។


ឧទ្យាន​ជាតិ​ត្រាមឈីម ត្រូវបាន​ទទួលស្គាល់​ជា​តំបន់​សើមរាមសាទី ២០០០ (តំបន់​សើម​ដែល​ត្រូវបាន​កំណត់​ជា​ទីតាំង​សំខាន់​លក្ខណៈ​អន្ដរជាតិ​ក្រោម​សន្ធិសញ្ញា​រាមសា) និង​ជា​ឧទ្យាន​ទី ១ ក្នុង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ដោយមាន​ផ្ទៃដី​សរុប​ជាង ៧ ៣០០ ហិកតា។

វា​ជា​ទីចំណត​ដ៏ពេញនិយម​បំផុត​មួយ​ក្នុង​លោក​សម្រាប់​ពពួក​ក្រៀល​ក្បាល​ក្រហម ដោយសារ​កត្ដា​ទីតាំង​ត្រាមឈីម ជា​តំបន់​រាមសា៕ VNS/HR