ក្រុង​វ៉ាស៊ីនតោន៖ ខណៈ​អ្នក​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​សម្ងំ​ក្នុង​ផ្ទះ​អំឡុង​ពេល​ផ្ទុះ​វីរុស​កូរ៉ូណា​ កាល​ពី​ចុង​សប្ដាហ៍ ផ្កា​សាគូរ៉ា​ដ៏​ស្រស់​ស្អាត​ប្រចាំ​​​ក្រុង​បាន​រីក​ស្គុសស្គាយ​ហាក់បី​ដូចជា​​សាកល្បង​ចិត្ដ​ ចំពោះ​ភាព​អត់ធ្មត់​របស់​អ្នក​ព្យាយាម​នៅ​ផ្ទះ ​កាត់​ផ្ដាច់​ទំនាក់ទំនង​សង្គម​។


រដូវ​ផ្កា​រីក​បើក​ស្វាគមន៍​មនុស្ស​ម្នា​ជា​ច្រើន​ ស្រប​ពេល​ទីកម្សាន្ដ​ដទៃ​ទៀត​ត្រូវ​បាន​បិទ​ទ្វារ​ក្នុង​ទីក្រុង​ ដែល​ស្ថិត​នៅ​ជា​ស្នូល​នៃ​ភាព​ទាក់ទាញ​មហាជន​។ ចំណោម​ទីឋាន​ជា​ច្រើន​ក្នុង​តំបន់ មាន​សារមន្ទីរ US Capitol និង​ Smithsonian ដែល​បច្ចុប្បន្ន​បាន​បិទ​ទ្វារ​ ព្រម​ទាំង​វិមាន​រំឭក​ដល់​អតីត​ប្រធានាធិបតី​ ដូចជា Washington Monument ​ក៏​ត្រូវ​បាន​បិទ​ទ្វារ​។


កាល​ពី​ថ្ងៃ​សុក្រ ដើម​សាគូរ៉ា​ដែល​ដុះ​ត្រសង​នៅ​ឧទ្យាន​ផ្កា Tidal Basin ក្នុង​ទីក្រុង​ជា​វេលា​ដែល​ទូទៅ​វា​ទាក់ទាញ​ទេសចរ​ប្រមាណ ១,៥ លាន​​នាក់​ មក​ទី​បណ្ដា​រដ្ឋ​ផ្សេង​ៗ។


ដោយ​វិស័យ​ទេសចរណ៍​កំពុង​តែ​ដាំ​ក្បាល​ចុះ ការ​បំផ្លាស់​ទី​របស់​ពលរដ្ឋ​ក្នុង​​សកល​លោក​ត្រូវ​បាន​ផ្អាក​ រួម​ទាំង​​ការ​បញ្ជា​ឲ្យ​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ​ចាប់​ផ្ដើម​ចូល​ជា​ធរមាន​តាម​បណ្ដា​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក​​។


ផ្កា​សាគូរ៉ា​រីកស្គុសស្គាយ​កាលពីចុង​សប្ដាហ៍ អន្ទងចិត្ត​ពលរដ្ឋ​អាមេរិក​ចេញ​មក​ក្រៅ។ រូបថត AFP


ក្នុង​ការ​ប្រកាស​អាសន្ន​ទូទាំង​ពិភព​លោក​បាន​បង្កើត​នូវ​ប្រភេទ​អ្នក​ដំណើរ​ថ្មី អ្នក​សម្ងំ​ខ្លួន​ក្នុង​ផ្ទះ​បាន​រំលេច​នូវ​បរិយាកាស​ខ្យល់​ស្រស់ស្រាយ​។ ដូច្នេះ កាល​ពី​ចុង​សប្ដាហ៍​ សេវាកម្ម​ឧទ្យាន​ជាតិ​បាន​ទទូច​ឲ្យ​អ្នក​ដែល​ចង់​​​ធ្វើ​ដំណើរ​ទៅ​មើល​បុប្ផា​សាគូរ៉ា​រីក​ ​​គិត​គូរ​ឡើង​វិញ ខណៈ​ខ្លួន​បាន​ប្រកាស​ពី​ការ​គ្រប់គ្រង​ចរាចរណ៍​ និង​បិទ​ឧទ្យាន​ក្នុង​បំណង​ទប់ស្កាត់​ហ្វូង​មនុស្ស​ច្រើន​។

អ្នកស្រី ​ម៉ារី ម៉ាកហ្គ្រីវី មក​ពី​ទីក្រុង​ក្បែរ​ខាង ​Alexandria រដ្ឋ Virginia ដើរ​ជុំវិញ​បរិវេណ​ឧទ្យាន Tidal Basin ជាមួយ​កូន​ស្រី ២ នាក់​ បាន​ឲ្យ​ដឹង​ថា ការ​ចេញ​ក្រៅ​លើក​នេះ គឺ​ជា​រឿង​ដ៏​កម្រ​បំផុត​សម្រាប់​អ្នក​ស្រី​។

ស្ដ្រី​អេក្វាទ័រ អាយុ ៤៣ ឆ្នាំ​រូប​នេះ បាន​ប្រាប់ AFP ថា អ្នកស្រី​មិន​ភ័យ​ខ្លាច​​ខ្លាំង​ពេក​នោះ​ទេ តែ​ក៏​កត់​សម្គាល់​ថា៖ «ខណៈ​មនុស្ស​ម្នា​ដើរ​កាត់​ យើង​ដឹង​ច្បាស់​ថា វា​ប្រាកដ​ជា​មិន​មាន​គម្លាត​ពី​​គ្នា​ជិត ២ ម៉ែត្រ​នោះ​ទេ​»។

ប្រជាជន​អាមេរិក​ចាត់ទុក​ឱកាស​មើល​ផ្កា​សាគូរ៉ារីក គឺ​ជា​រឿង​ដ៏​កម្រ​។ រូបថត AFP

អ្នកស្រី ជូលី ហ្វីសឈ័រ ជា​សាស្ដ្រាចារ្យ​អតិសុខុម​ជីវសាស្ដ្រ មក​ពី​សាកលវិទ្យាល័យ ជេអូ​ហ្គេថោន បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា មនុស្ស​គ្រប់​រូប​មាន​អារម្មណ៍​ថា អត់​មាន​ជញ្ជាំង​ដែល​យើង​ភ្លេច​ខ្លួន​ក្នុង​ការ​គិត​គូរ​ពី​ហានិភ័យ​ប្រឈម​រៀងៗ​ខ្លួន​​»។

អ្នកស្រី​បាន​កត់​សម្គាល់​ថា​៖ «​បើ​យើង​ចេញ​ក្រៅ​ផ្ទះ​ដែល​មាន​មនុស្ស​ច្រើន​ អ៊ីចឹង​យើង​ប្រាកដ​ជា​ជួប​ហានិភ័យ​ដោយសារ​តែ​នៅ​ក្បែរ​អ្នក​ដទៃ​ ដែល​អាច​មាន​ផ្ទុក​វីរុស​កូរ៉ូណា​​ដោយ​មិន​ដឹង​ខ្លួន​»៕ AFP/HR