ក្រុង​ញូវយ៉ក៖ ចាប់​ពី​ជ្រលង​ពិសិដ្ឋ (Sacred Valley) នៃ​តំបន់​​ Incas ដែល​រង​ការ​គំរាម​កំហែង​ដោយ​គម្រោង​អាកាសយានដ្ឋាន​ថ្មី រហូត​ដល់​ទីឋាន​សក្ការៈ​ យាហ្ស៊ីឌី ក្នុង​ប្រទេស ​អ៊ីរ៉ាក់ ដោយ​អង្គការ​មូលនិធិ​មួយ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ទីឋាន ២៥ កន្លែង ​ស្ថិត​ក្នុង​ស្ថានភាព​ត្រូវ​ការ​កិច្ច​ការពារ​បន្ទាន់​។


សម្អាង​លើ​តារាង​ឃ្លាំ​មើល​​សម្រាប់​ឆ្នាំ ​២០២០ មូលនិធិ​វិមាន​ពិភព​លោក WMF បាន​លាត​ត្រដាង​ទីតាំង​ជា​ច្រើន​ក្នុង ២១ ប្រទេស​ រួមទាំង កោះ​ខាង​កើត​នៃ​ប្រទេស ​ស៊ីលី​ ដែល​សម្បូរ​ចម្លាក់​ថ្ម​ល្បីៗ​បង្កើត​ឡើង​ដោយ​ជនជាតិ​ដើម​ភាគ​តិច​។

WMF បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា តំបន់​ទាំង​នោះ​កំពុង​ប្រឈម​ការ​គំរាម​កំហែង​ខ្លាំង​ដូចជា ការ​អភិវឌ្ឍ​នគរូបនីយកម្ម វិបត្ដិ​នយោបាយ​ គ្រោះ​មហន្ដរាយ​ធម្មជាតិ និង​ជម្លោះ​បំផ្លិច​បំផ្លាញ​។


ហានិភ័យ​នេះ​ក៏​​សំដៅ​លើ​ព្រះវិហារ​ Notre-Dame ក្រុង​ប៉ារីស ដែល​រង​ការ​បំផ្លាញ​ដោយ​អគ្គិភ័យ​នា​ឆ្នាំ​នេះ។


អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​បន្ដ​ថា ជ្រលង​ពិសិដ្ឋ​របស់​ប្រទេស ​ប៉េរូ ក្បែរ​បន្ទាយ​ស្រែ Machu Picchu ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់ ដោយសារ​គម្រោង​កសាង​អាកាសយានដ្ឋាន​ថ្មី​ និង​ការ​សាង​​ឡើង​វិញ​​ទីសក្ការៈ​រង​ការ​បំផ្លាញ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​ ដែល​រំឭក​គុណ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​​យ៉ាហ្ស៊ីឌី​។


WMF ក៏​បាន​លើក​ឡើង​ពី​វិមាន​ជាតិ​ត្រចៀក​ខ្លា​ឃ្មុំ​ ក្នុង​រដ្ឋ​អ៊ូតា ជា​ទីឋាន​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​ភាគ​តិច​អាមេរិក​ខាង​ជើង និង​ទីក្រុង​ Portau-Prince ​ប្រទេស ​ហៃទី​។

មូលនិធិ​ស្ថិត​នៅ​ទីក្រុង​ញូវយ៉ក​នេះ​បាន​ធ្វើ​ការ​ជាមួយ​ដៃគូ​ជា​ច្រើន ​ដើម្បី​ជួយ​អភិរក្ស​ទីឋាន​បុរាណ​ និង​វប្បធម៌​ជុំវិញ​ពិភព​លោក​។ WMF ដែល​​​គាំទ្រ​ចម្បង​ពី American Express បាន​ឲ្យ​ដឹង​ថា ទឹក​ប្រាក់​បរិច្ចាគ ១១០ លាន​ដុល្លារ ត្រូវ​បាន​​ជួយ​អភិរក្ស​ទីឋាន​បុរាណ​ជាង ៨០០ កន្លែង​ តាំងពី​ឆ្នាំ ​១៩៩៦៕ AFP/HR