ក្រុង​តូក្យូ: យុវវ័យ​ជប៉ុន​គ្រង​ឈុត​ប្រពៃណី​គីម៉ូណុ មក​ជួប​ជុំ​គ្នា​នៅ​បរិវេណ​សាធារណៈ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ប្រារឰ​ពិធី​ពេញ​វ័យ ថ្វី​ដ្បិតតែ​ព្រឹត្ដិការណ៍​សប្បាយ​រីករាយ​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​វិបត្ដិ​កូវីដ។


មនុស្ស​ជាង ១​ លាននាក់​នៅ​ជប៉ុន​បាន​ចម្រើន​ដល់​វ័យ ២០ ​ឆ្នាំ ជា​អាយុ​ដែល​ពួកគេ​អាច​ទទួល​ទាន​គ្រឿង​ស្រវឹង​ ជក់​បារី និង​រៀប​ការ​ស្រប​ច្បាប់​ ដោយ​មិន​ចាំ​បាច់​មានការ​ឯកភាព​ពី​ឪពុក​ម្ដាយ។


ពួកគេ​រមែង​ប្រារឰ​ពិធី​នេះ​រៀង​រាល់​ខែ​មករា​ស្ដីពី «​ព្រឹត្ដិការណ៍​ថ្ងៃ​ពេញ​វ័យ​» ជាមួយ​កម្មវិធី​ផ្លូវការ​ ដែល​មាន​ជា​ក្បួន​គ្រួសារ​សាមុរ៉ៃ​បែប​បុរាណ​ និង​មាន​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជោក​ជាំ​ផង​ដែរ។


អ្នក​ចូលរួម​ត្រូវបាន​ជម្រាប​ឱ្យ​រក្សា​គម្លាត​សុវត្ថិភាព​ និង​និយាយ​តិច​ៗ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី។ រូបថត AFP


ប៉ុន្ដែ​ការ​កើន​ឡើង​នៃ​ជំងឺកូវីដ​ ១៩ និង​ការ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រា​អាសន្ន​រយៈ​ពេល​មួយ​ខែ នៅ​ក្នុង​ទីក្រុង និង​តំបន់​ជុំវិញ​ក្រុង​តូក្យូ បាន​បង្ខំ​អាជ្ញាធរ​លុប​ចោល ឬ​ពន្យា​កម្មវិធី​ជា​​ច្រើន​ក្នុងឆ្នាំ​ ២០២១។


និស្សិត ណាអូមិ អូបា បាន​ប្រាប់ AFP នៅ​ព្រឹត្ដិការណ៍​កាវ៉ាសាគី ភាគ​នីរតី​ទីក្រុង​ថា​៖ «​ខ្ញុំ​ដឹងថា វា​មាន​ហានិភ័យ​នៃ​ជំងឺ​ឆ្លង​ តែ​ខ្ញុំ​​មក​ទី​នេះ ពីព្រោះ​វា​ជា​ព្រឹត្ដិការណ៍​ ដែល​យើង​ទទួល​បាន​បទពិសោធតែ​ម្ដង​ក្នុង​ឆាក​ជីវិត​ ហើយ​វា​ក៏​ជា​ឱកាស​ជួប​មិត្ដភក្ដិ​ ដែល​ខ្ញុំ​ខាន​ជួប​គ្នា​យូរ​»។

និស្សិត​វ័យ​ ២០​ ឆ្នាំ​ ហៅ​ថា អាយ៉ាណេ អ៊ូឈីណុ បាន​និយាយ​ថា​៖ «​ក្រោយ​កម្មពិធី​ចប់ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​វា​មិន​សូវ​សម​សោះ ពេល​អត់​បាន​ទៅ​ណា និង​ញ៉ាំ​អី​ជាមួយ​មិត្ដភក្ដិ ដោយសារតែ​វីរុស​»។

យុវវ័យ​ជប៉ុន​គ្រង​ឈុត​ប្រពៃណី​គីម៉ូណុ មក​ជួប​ជុំ​គ្នា​នៅ​បរិវេណ​សាធារណៈ​ក្នុង​ប្រទេស​ជប៉ុន​។ រូបថត AFP

នៅ​ Yokohama Arena ស្ដ្រី​គ្រង​ឈុត​គីម៉ូណុ កន្សែងបង់ក និង​ម៉ាស​ពណ៌​ស អង្គុយ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ ដោយ​បុរស​ស្លៀក​ឈុត​ជំនួញ។

សមត្ថភាព​ទីតាំង​នេះ អាច​ផ្ទុក​មនុស្ស​ ៥​ ពាន់​នាក់​ ដោយ​កម្មវិធី​ត្រូវ​បាន​បែង​ចែក​ជា ៤ រៀបចំ​នៅ​ថ្ងៃ​ចន្ទ។ អ្នក​ចូលរួម​ត្រូវបាន​ជម្រាប​ឱ្យ​រក្សា​គម្លាត​សុវត្ថិភាព​ និង​និយាយ​តិច​ៗ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី។

កាល​ពី​សប្ដាហ៍​មុន លោក​បាន​និយាយ​ថា អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង​ពាក់​កណ្ដាល​នៅ​ទៅក្រុង​តូក្យូ​ជា​យុវជន​អាយុ​ក្រោម ៣០ ​ឆ្នាំ។

ទីក្រុង​នេសាទ យ៉ៃស៊ុ ភាគ​កណ្ដាល​ប្រទេស​ជប៉ុន បាន​រៀបចំ «​ព្រឹត្ដិការណ៍​ថ្ងៃ​ពេញ​វ័យ​» បើក​ឡាន​ចូល​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ទាក់​ទាញ​អ្នក​ជិះ​រថយន្ដប្រមាណ ៤៧០​ គ្រឿង​មក​ចូលរួម​អបអរ។

តាមទម្លាប់ «​ព្រឹត្ដិការណ៍​ថ្ងៃ​ពេញ​វ័យ​» ជា​កម្មវិធី​ផ្លូវការ​​មាន​ជា​ក្បួន​គ្រួសារ​សាមុរ៉ៃ​បែប​បុរាណ​ និង​មាន​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជោក​ជាំ​ផង​ដែរ។ រូបថត AFP

បុរស​វ័យ ២០ ​ឆ្នាំ បាន​ប្រាប់ Sankei Shimbun ថា​៖ «​យើង​នឹក​មិត្ដភក្ដិ​ចាស់​ៗ​ តែ​ក៏​រីករាយ​ដែរ ដែល​បាន​ចូលរួម​ព្រឹត្ដិ​ការណ៍​នេះ​»។

ក្រុង​តាម៉ា នៅ​ភាគ​ខាង​លិច​ក្រុង​តូក្យូ ក៏​បាន​រៀបចំ​ព្រឹត្ដិការណ៍​នេះ​តាម​អនឡាញ​សម្រាប់​ពលរដ្ឋ​ចម្រើន​ពេញ​វ័យ។

មុន​ពេល​ចាប់​ផ្ដើម អាភិបាល​ក្រុង​បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះ​អ្នក​ចូល​រួម​ដោយ​និយាយ​ថា​៖ «​ខ្ញុំ​សុំ​ទោស​! តែ​វា​ជា​ការ​ពិត ដែល​ជំងឺ​ឆ្លង​កំពុង​តែ​រីក​រាល​ដាល។ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ សុំ​ទទួល​ការ​សុំ​ទោស​នេះ​ផង​ចុះ​»៕ AFP/HR

ស្ដ្រី​គ្រង​ឈុត​គីម៉ូណុ កន្សែងបង់ក និង​ម៉ាស​ពណ៌​ស អង្គុយ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ ដោយ​បុរស​ស្លៀក​ឈុត​ជំនួញ។ រូបថត AFP

មនុស្ស​ជាង ១​លាននាក់​នៅ​ជប៉ុន​បាន​ចម្រើន​ដល់​វ័យ ២០​ឆ្នាំ ជា​អាយុ​ដែល​ពួកគេ​អាច​ទទួល​ទាន​គ្រឿង​ស្រវឹង​ ជក់​បារី និង​រៀប​ការ​ស្រប​ច្បាប់​។ រូបថត AFP

យុវវ័យ​ជប៉ុន​គ្រង​ឈុត​ប្រពៃណី​គីម៉ូណុ មក​ជួប​ជុំ​គ្នា​នៅ​បរិវេណ​សាធារណៈ​ក្នុង​ប្រទេស​ជប៉ុន​។ រូបថត AFP

យុវវ័យ​ជប៉ុន​គ្រង​ឈុត​ប្រពៃណី​គីម៉ូណុ ដើរ​សំដៅទៅកាន់កន្លែង​ជួបជុំគ្នាប្រារព្ធពិធី។ រូបថត AFP

យុវវ័យ​ជប៉ុន​គ្រង​ឈុត​ប្រពៃណី​គីម៉ូណុ មក​ជួប​ជុំ​គ្នា​នៅ​បរិវេណ​សាធារណៈ​ក្នុង​ប្រទេស​ជប៉ុន​។ រូបថត AFP

យុវវ័យ​ជប៉ុន​គ្រង​ឈុត​ប្រពៃណី​មក​ជួប​ជុំ​គ្នា​នៅ​បរិវេណ​សាធារណៈ​ក្នុង​ប្រទេស​ជប៉ុន​។ រូបថត AFP