សារធាតុ​ផ្សំ​ថ្នាំ​វីយ៉ាក្រា​ស្ទួយ​ផ្លូវ​ភេទបុរស កម្រិត​ខ្ពស់​ត្រូវបាន​រកឃើញ​ក្នុង​ប្រព័ន្ធ​ទឹកកខ្វក់​ក្រុង​សេអ៊ូល

Content image - Phnom Penh Post
រូបតំណាង​៖ ថ្នាំ Viagra និង​ឱសថ​ផ្សេងៗ​ទៀត​សម្រាប់​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ក្នុង​បរិមាណ​ដ៏ច្រើន ត្រូវបាន​រកឃើញ​ក្នុង​ទឹកកខ្វក់​ក្រុង​សេអ៊ូល​។ AFP

ក្រុងសេអ៊ូល: ថ្នាំ Viagra និង​ឱសថ​ផ្សេងៗ​ទៀត​សម្រាប់​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ក្នុង​បរិមាណ​ដ៏ច្រើន ត្រូវបាន​រកឃើញ​ក្នុង​ទឹក​កខ្វក់​ក្រុង​សេអ៊ូល ហើយ​វត្ដមាន​សារធាតុ​ទាំងនេះ​នៅ​បរិវេណ​ក្នុង​ក្រុង​រំពឹងថា​នឹងមាន​ការកើនឡើង​។ នេះ​បើ​យោងតាម​ក្រុម​ស្រាវជ្រាវ​កូរ៉េខាងត្បូង​។

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា វត្ដមាន​សារធាតុ​គីមី​ប្រើ​ក្នុង​ឱសថ ដូចជា ពពួក Phosphodiesterase-5 inhibitors (PDE-51) ​មាន​បរិមាណ​ច្រើន​នា​ចុង​សប្ដាហ៍ និង​កន្លែង​កែច្នៃ​ទឹក​កខ្វក់​នៅ​ហ្គាងណាម​ដែលជា​ប្រភព​ទីតាំង​ក្លិប​រាត្រីបារ៍ និង​តំបន់​ផ្ទះបន​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ក្នុង​ឯកសារ​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​របាយការណ៍​វិទ្យាសាស្ដ្រ​កាលពី​ដើមខែ​ថា​៖ «​យើង​បាន​ប៉ាន់ប្រមាណ​ថា​បរិមាណ​ការប្រើប្រាស់​ឱសថ​ PDE-5i ​មាន​ការកើនឡើង ៣១ ​ភាគរយ​ក្នុង​តំបន់​ដែល​សម្បូរ​ទីតាំង​ក្លិប​រាត្រី​តិចតួច​»​។

ក្រុម​អ្នកជំនាញ​បាន​សិក្សា​ពី​វត្ដមាន​សារធាតុគីមី​នៅ​រោងចក្រ​កែច្នៃ​ទឹកកខ្វក់ (STPs) ទាំង​ពេល​ហូរ​ចូល និង​ហូរ​ចេញ​ក្នុង​ទីក្រុង​របស់​ប្រទេស​កូរ៉េខាងត្បូង ព្រមទាំង​ការហូរចូល​នៃ​ប្រភពទឹក​នានា​។

ការស៊ើបអង្កេត​របស់​ពួកគេ​បាន​បង្ហាញថា រោងចក្រ​កែច្នៃ​ទឹក​កខ្វក់​ដែល​មាន​ស្រាប់ មិនអាច​កម្ចាត់​សារធាតុ​គីមី​ដ៏ច្រើន​សន្ធឹកសន្ធាប់​នោះបានទេ​។

ឯកសារ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹងថា​៖ «​វត្ដមាន​សារធាតុ​គីមី PDE-5i ក្នុង​ទឹក​កខ្វក់​មិន​សុទ្ធតែ​អាច​សម្អាត​ដោយ​ប្រព័ន្ធ​កែច្នៃ និង​ត្រូវបាន​បញ្ចេញ​ទៅ​ប្រភពទឹក​ធម្មជាតិ​។ ដោយ​មើលឃើញ​ពី​កំណើន​ទីផ្សារ​ច្បាស់​ណាស់​ថា​ PDE-5i ​កាន់តែច្រើន​នឹងត្រូវ​បាន​បញ្ចេញ​ទៅកាន់​តំបន់​ទីក្រុង​»​។

Content image - Phnom Penh Post
រូបតំណាង​៖ នៅ​ទីក្រុង​សេអ៊ូល វត្ដមាន​សារធាតុ​ទាំងនេះ​នៅ​បរិវេណ​ក្នុង​ក្រុង​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការកើនឡើង​។ AFP

ការសិក្សា​ជាច្រើន​បានបង្ហាញ​ថា​បុរស​កូរ៉េខាងត្បូង​អាយុ​ចន្លោះ​ពី ៣០ ទៅ ៣៩ ​ឆ្នាំ​ប្រមាណ ២៣ ​ភាគរយ​កំពុង​រង​ទុក្ខ​ព្រោះ​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ហើយ​ការលក់​ឱសថ​ស្ទួយ​ផ្លូវភេទ PDE-5i​នៅតាម​ក្រុមហ៊ុន​ឱសថ​កូរ៉េ​កំពូល​ទាំង ២០ ​បាន​កើន​ដល់​ទំហំ​ទឹកប្រាក់ ១៣៣​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​។

ដោយសារ​តែ​ប្រសិទ្ធភាព​ជួយ​ថាមពល​ផ្លូវ​ភេទបុរស សារធាតុ​គីមី​ទាំងនេះ​រមែង​ត្រូវបាន​ប្រើ​ខុសច្បាប់​ក្នុង​ការលាយ​ជា​ឱសថ​ប៉ូវ​កម្លាំង អាហារ​បំប៉ន​ និង​ផលិតផល​ផ្សំ​ពី​រុក្ខជាតិ​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​។

ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា PDE-5i និង​ឱសថ​ប្រភេទ​តែមួយ​ក្នុង​ចំណីអាហារ និង​អាហារ​បំប៉ន ៨០ ចំណោម ១៨៨ លក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

អ្នកជំងឺ​ប្រមាណ ៣២២ ​លាន​នាក់​ទទួលរង​នូវ​វិបត្ដិ​ជំងឺ​អសមត្ថភាព​ផ្លូវភេទ​ក្នុង​ឆ្នាំ​ ២០២៥ ដោយ​គ្រាន់តែ​បុរសៗ​នៅ​តំបន់​អាស៊ី​មាន​តួលេខ​ហក់​ឡើង​ពី ៨៧ ​លាន​នាក់​ក្នុង​ឆ្នាំ​ ១៩៩៥ ទៅដល់ ២០០ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០២៥ ខាងមុខ​ដោយសារ​កំណើន​ប្រជាជន​វ័យ​ចំណាស់​៕ HR

ព័ត៌មានថ្មីៗ