ក្រុង​ប៉ារីស៖ សារមន្ទីរ​ Louvre ក្នុង​ក្រុង​ប៉ារីសបាន​ឱ្យ​ដឹង​កាលពី​ថ្ងៃពុធ​ថា ខ្លួន​បាន​រក​ឃើញ​អាវ​ក្រោះលម្អ​​មាស​ និង​ប្រាក់​សម័យ​ Renaissance ជិត ៤០ ​ឆ្នាំ​ក្រោយ​ពី​ត្រូវ​បាន​ចោរ​លួច​។


អ្នក​ជំនាញ​វត្ថុ​បុរាណ​ទម្រង់​ទាហាន​ បាន​ផ្ដល់​តម្រុយ​​ដល់​ប៉ូលិស​ក្រោយ​ត្រូវបាន​ខល​មក​ជួយ​ផ្ដល់​ដំបូន្មាន​ទាក់ទង​នឹង​បញ្ហា​មរតក​ក្នុង​ក្រុង Bordeaux កាលពី​ខែ​មករា និង​មាន​ការ​​សង្ស័យ​លើ​ការ​ប្រមូ​លទុក​របស់​ក្រុម​គ្រួសារ​នូវ​​មួក​​​ និង​អាវក្រោះ​ប្រណីត​​។


ក្រោយ​មក​ ប៉ូលិស​បាន​រ​កឃើញ​វត្ថុ​បុរាណ​ទាំង​នោះ​ពី​ទិន្នន័យ​នៃ​ស្នាដៃ​សិល្បៈ​ដែល​ត្រូវបាន​លួច ដោយ​ត្រូវបាន​យក​ចេញ​ពី​សារមន្ទីរ Louvre កាលពី​ថ្ងៃទី ៣១ ខែ​ ឧសភា ឆ្នាំ​ ១៩៨៣ ជាអ្វីដែល​នៅតែ​ជា​អាថ៌កំបាំង​។


រដ្ឋអាជ្ញារ​ក្រុង Bordeaux កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ថា តើ​វា​ធ្លាក់​ទៅដល់​ដៃ​ក្រុម​គ្រួសារ​ដោយ​របៀប​ណា។ អាវ​ក្រោះ និង​មួក​ត្រូវ​បាន​ជឿ​ថា ផលិត​ក្នុង​ក្រុង​មីលែន​ ចន្លោះ​ឆ្នាំ​ ១៥៦០ និង​ ១៥៨០​។ ពួកវា​ត្រូវ​បាន​បរិច្ចាគ​ឱ្យ​សារមន្ទីរ Louvre ក្នុង​ឆ្នាំ​ ១៩២២ ដោយ​ក្រុម​គ្រួសារ Rothschild។


ក្នុង​សតវត្សរ៍ទី​១៦ អាវុធ​បាន​ក្លាយ​ជា​វត្ថុ​សិល្បៈ​ប្រណីត​ៗ​បំផុត​។ អាវ​ក្រោះ​បាន​ក្លាយ​ជា​គ្រឿង​លម្អ​ ដែល​លែង​ត្រូវ​បាន​ប្រើ​។ AFP


លោក ហ្វីលីព ម៉ាល់ហ្គោរ៉េស ប្រធាន​ស្នាដៃ​សិល្បៈ​កេរតំណែល​សារមន្ទីរ Louvre បាន​និយាយថា​៖ «​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ដ​ថា យើង​នឹង​បាន​ឃើញ​វា​ម្ដង​ទៀត​ ពីព្រោះ​វា​ជា​វត្ថុ​បុរាណ​ដ៏​វិសេស​។ ប៉ុន្ដែ​ខ្ញុំ​មិន​ដឹក​គិត​ថា វា​ដំណើរ​ការ​យ៉ាង​រលូន​ ដែល​វា​បែរ​ជា​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង និង​នៅ​ជា​ឈុត​តែម្ដង​»។

លោក​បាន​ឱ្យ​ដឹងថា​៖ «​វា​ជា​អាវុធ​ដ៏​មាន​កិត្យានុភាព​ ផលិត​ពី​ស្នាដៃ​ជំនាញ​បំផុត​ ដែល​មិន​ខុស​ពី​អ្នក​ឯកទេស​ផលិត​រថយន្ដ​ប្រណីត​នា​ពេល​បច្ចុប្បន្ន​។ ក្នុង​សតវត្សរ៍ទី​១៦ អាវុធ​បាន​ក្លាយ​ជា​វត្ថុ​សិល្បៈ​ប្រណីត​ៗ​បំផុត​។ អាវ​ក្រោះ​បាន​ក្លាយ​ជា​គ្រឿង​លម្អ​ ដែល​លែង​ត្រូវ​បាន​ប្រើ​»។

មាន​វត្ថុ​សិល្បៈ​ ១០ ​ម៉ឺន​ប្រភេទនៅ​លើ​បញ្ជិ​ទិន្នន័យ​ត្រូវ​បាន​លួច​សកល​របស់​បារាំង​ ដោយគ្រាន់តែ​ឆ្នាំមុន វត្ថុ​ចំនួន​​ ៩០០ ត្រូវបាន​បញ្ចូល​​។

យោងតាម​ Jean-Luc Martinez អគ្គនាយក​សារមន្ទីរ Louvre អំពើ​ចោរ​កម្ម​ចុង​ក្រោយ​បំផុត​ដែល​លួច​ចេញ​ពី​សារមន្ទីរ​ទទួល​ភ្ញៀវ​ច្រើន​បំផុត​ក្នុង​លោក​ គឺ​នៅ​ក្នុង​ឆ្នាំ​ ១៩៩៨ ជា​គំនូរ​របស់​វិចិត្រករ​បារាំង​ Jean-Baptiste Camille Corot សតវត្សរ៍ទី១៩​។

លោក​ Martinez និយាយថា​៖ «​យើង​នៅតែ​បន្ដ​ស្វែង​រក​វា​»៕ AFP/HR

ប៉ូលិស​បាន​រ​កឃើញ​វត្ថុ​បុរាណ​ដែល​​ត្រូវបាន​យក​ចេញ​ពី​សារមន្ទីរ Louvre កាលពី​ថ្ងៃទី ៣១ ខែ ​ឧសភា ឆ្នាំ​ ១៩៨៣។ AFP