ភ្នំ​ពេញៈ ​ប​ង្ក​ការ​ភ្ញា​ក់​ផ្អើល​ពី​មហា​ជន​ ដោយ​តារា​ចម្រៀង​ស្រី​មេម៉ាយ​​ក្តៅ​​​​ស្រួយ​ទាំង​ក្មេង​​ខ្ចី​​​​ សម្រស់​​កា​ន់​តែ​ស្រស់ស្អាត ​​ផូរ​ផង់​ អ្ន​ក​​នាង សុ​ខ​ ស្រី​​នាង ពិត​ជា​ឡើង​​ក្រឺ​តៗ ​បន្ទាប់​ពី​​បាន​ចូល​​​​​​​ទ្រនំ​ផលិត​កម្ម​ថ្មី ​ក៏​​ឆ​ក់​​ឱកាស​​​ធ្វើ​​ជា​តួ​​ឯក​ស្រី ខណៈ​​តារា​ចម្រៀង​ប្រុស​ម្ចាស់​ពាន ​Cambodian Idol រដូវ​កាល​ទី​ ៣ លោក គ្រី ថៃពៅ ជា​តួ​ឯក​ប្រុស​​​​ថត​​​កុន​ដុំ​​​​​​​​​ឲ្យ​ផលិត​កម្ម​ហ​ង្ស​មាស​ រឿង «ខ្ញុំ​មាន​ញាណ​​​លើស​»​​​។ នេះ​បើ​តាម​រៀបចំ​ពិធីសែន​ក្រុងពលី​រឿង​កុន​​ថ្មីនេះ​នៅ​​ស្ទូឌីយ៉ូ​​ខ្លួន​​​នៅព្រែកឯង កាល​ពី​ព្រឹក​​ថ្ងៃ​ទី ២០ ខែ​ សី​​ហា ឆ្នាំ២០១៨ ដែល​សុទ្ធ​​តែ​ប្រមូល​ផ្តុំ​ដោយ​ក្រុម​តារា​ចម្រៀង​ល្បី​​​ៗ​របស់​ហង្ស​មាស។​


​សម្រាប់​តារា​​ច​ម្រៀ​​ង​ស្រី​​មាន​​​​សំឡេង​​ស្រា​​ល ពី​​​រោះ​​​​ជា​ទី​ពេញ​និយម​របស់​យុវ​វ័យ ​អ្ន​ក​នាង សុ​ខ ស្រី​នាង​ ជា​លើក​ទី​ ២​ ហើយ​​ ក្នុង​ការ​ទទួល​បាន​នូវ​ទី​ផ្សារ​សិល្បៈ​​ភាព​យន្ត​បន្ថែម​​ពីលើ​​អាជីព​ច​ម្រៀង​​​ចាប់​តាំង​ពី​បាន​ចា​ក​ចេញ​ពី​ទ្រនំ​ចាស់​សាន់​ដេ មក​ជ្រក​កោ​ន​នៅ​ទ្រនំ​ថ្មី​​ហង្ស​មាស​ ខណៈ​ឱកាស​​​​ថត​កុន​ដំបូង​​​គឺ​​កុន​ភាគ​រឿង​ «រាជិនី​ភូមិ​​គ្រឹះ​» ​ហើយ​ខ្សែ​​ភាព​យ​ន្ត​​​​​​ទី​​​២ ជា​កុន​ដុំ​រឿង​«ខ្ញុំ​មាន​ញាណ​​លើស» ជា​តំ​ណែ​ង​តួ​ឯក​ស្រី​ ជា​មួយ​តួ​ឯក​ប្រុស​មាន​​រូ​ប​​​សង្ហា​​​លោក គ្រី ​ថៃ​​ពៅ​ គឺ​​ជា​​ម្ចាស់​ពាន ​Cambodian Idol រដូវ​កាល​ទី​ ៣​ ស្រប​ពេល​​​ទី​ផ្សាយ​ចម្រៀង​របស់​លោក​ហាក់​ដូច​នៅ​ទ្រឹង​នៅ​ឡើយ​នោះ​។​


នាពេល​កន្លង​មក​តារា​​ចម្រៀង​ស្រី​សាច់​ស​ខ្ចី​ល្វ​ក់​ដូចជា​ពង​មាន់​បក សុខ ស្រីនាង ធ្លាប់​បង្ហើប​ប្រាប់​ថា​​៖ «នាង​ខ្ញុំ​ក៏​ត្រៀម​ថត​ច្រើន​បទ​ដោយ​​មាន​​ទាំង​បទ​បែប​​មនោ​សញ្ចេត​នា បទ​​​ញាក់ បទ​ច្រៀង​​ឆ្លើ​យ​​​​​​ឆ្លង​​​ជាមួយ​បង​ ហ្សូ​​​ណូ បង​ នៅ ស៊ី​នឿន ដែល​បទ​​ទាំង​អស់​នេះ សុទ្ធតែ​មាន​​ទំនុក​ច្រៀង​​ថ្មី​ៗ​ទាំង​អស់​​។ ទោះ​បី​​ការ​មមា​​​ញឹក​ថត​បទ​ទាំង​នេះ ​លំបាក​​​​​​យ៉ាង​ណា​ក្តី តែ​ជា​ការ​​ងារ​ធ្វើ​ឲ្យ​​​ខ្ញុំ​​សប្បាយ​ចិត្ត​​ព្រោះ​ទាំង​អស់​គ្នា​​​​ចង់​បាន​គុណ​​ភាព​​​»។​


ចំណែក​លោក គ្រី ថៃ​ពៅ​ បេ​​​ក្ខ​ជន​មក​ពី​ខេត្ត​កំ​ពង់​ចា​ម ​ទើប​​លើក​ពាន​រង្វាន់​​​ជយ​លាភី​នៃ​​​​​កម្ម​វិធី​​​ប្រឡង​​ចម្រៀង​​​​លំដាប់​ពិ​​ភព​លោក Cambodian Idol​​ ​រ​ដូវ​កាល​ទី​ ៣ ​នេះ​ ក៏​បាន​ឱកាស​ថត​កុន​​ដំបូង​របស់​ខ្លួន​ដែរ​ ខណៈ​តារា​សម្តែង​ដទៃ​​ទៀត​គឺ​សុទ្ធសឹង​តែ​ជា​ក្រុម​តារា​ចម្រៀង​ស្រី​ប្រុស​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស​​​រួម​មាន​ដូចជា​លោក ណុ​​ប បា​យ៉ា​រិទ្ធិ លោក នី​កូ លោក ឆ​ន សុវណ្ណា​​រាជ លោក ស​យ រតនៈ កញ្ញា ប៉ាច គឺ​មមួយ​ អ្នកនាង ស៊ិន ឧត្ត​ម​ផល្លា និង​តារា​ប្រុស​ស្រី​ផ្សេ​ងៗ​ទៀត៕​