ភ្នំពេញៈ អ៊ីយ៉ា!​ពិតជាឡូយមែន!តារា​ចម្រៀង​ប្រុស​ផុ​ស​ភាព​ល្បី​ពី​​ស្រ​ទាប់​យុ​វវ័យ និយម​​​ប្រើ​ស​ម្ភា​រ​​​ថ្លៃៗ​​​លេច​ភាព​ល្បី​ខ្លាំង​នឹង​ភាព​ហ៊ឺហា​តាមរយៈ​ការដូរ​រថយន្ត​ទំនើប និង​មាន​លុយ​ទិញ​​​ផ្ទះ​​វី​ឡា​ជាង ៣០ ម៉ឺ​ន ដុល្លារ លោ​ក សុ​គ​ន្ធ ថេរ៉ាយុ មាន​ក្រុម​អ្នក​​​សិល្បៈល្បី​ និង​​វត្ត​មាន​កូន​ប្រុស​ពៅ​លោក​នាយក​រដ្ឋ​​ម​ន្រ្តី​​ ហ៊ុ​ន​ ​សែន គឺ​លោក ហ៊ុ​ន ម៉ា​នី រៀបចំ​ពិធី​ខួប​កំណើត​ឲ្យស្មានមិនដល់​​​​។​


ជាមួយ​នឹង​ប​នណ្តុំ​រូប​ភាព​​មាន​លោក ហ៊ុន​ ម៉ានី តារាចម្រៀង​ស្រី​អ្នកនាង សុគន្ធ នីសា លោក តារាវង្ស​ រតនា កញ្ញា វី ឌីណែត តារា​សម្តែង​ស្រី​កញ្ញា ណាក់ ស្រីណា និង​តារា​ប្រុស​ស្រី​ ពិធី​ករ-ពិធីការិនី ផ្សេងៗទៀត​ផង​ដែរ បាន​ចូល​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​តារាចម្រៀង​ប្រុស​ល្បី​ខាង​លេច​ព័ត៌​មាន​ឈឺ និង​ដេក​ពេទ្យ​ញឹក​ជាង​គេ​ លោក សុគន្ធ ​ថេរ៉ាយុ ឡើង​រំភើប​ចិត្ត​ឥត​ឧបមា។​


​តារា​ចម្រៀង​ដែល​ទើប​នឹង​ល្បី​ដែរ​រឿង​​ធ្លាក់​កាលី​បដូរ​មក​ជិះ​រថយន្ត​ឡិច​ស៊ីស ៣៣០ មាន​តម្លៃ​ត្រឹម​ជាង ៣ ម៉ឺន ដុល្លារ វិញ ក្រោយ​ពី​បាន​លក់​រថយន្ត​ចាស់​ម៉ាក​ឡិចស៊ីស ៥៧០ តម្លៃ​ជាង ១០ ម៉ឺនដុល្លារ ដើម្បី​ដក​ប្រាក់​មើល​ជំងឺ និង​បង់​ថ្លៃ​​​រំលស់​ផ្ទះ​​វីឡា​​ផ្តាច់នោះ បាន​ថ្លែង​អំណរគុណ​ជាមួយ​សារ​ថា៖ «អរគុណ​បងៗ​ប្អូនៗ​ទាំងអស់គ្នា​ដែល​បា​ន​ surprise ខួប​កំណើត​របស់​ខ្ញុំ អរ​គុណ សម្រាប់​ការ ស្រលាញ់ ​រាប់​អាន​នូវមិត្តភាព​ដ៏ល្អ​មួយ​នេះ Love you all guys»។​



តារាចម្រៀង​ប្រុស​ ទើបតែ​បានដូរ​រថយន្ត​ពី​ឡិចស៊ីស ៥៧០ ទៅ​ទិញ​ម៉ាក Porsche តម្លៃ​ជាង ៩ ម៉ឺន​ដុល្លារ មិន​បាន​ប៉ុន្មាន​ផង ក៏ស្រាប់​តែ​ធ្វើឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាមួយ​រូប​រថយន្ត​ឡិចស៊ីស ៣៣០ វិញ និង​សារ​ថា៖ «ស្វាគមន៍​ចំពោះ​រថយន្ត​ថ្មី​ពណ៌ស​បាន​មក​ដល់ផ្ទះ» ហើយ​មហាជន​ក៏​លាន់មាត់​សរសេរថា «អីយ៉ា! ថេ​រ៉ាយុ ទិញ​រថយន្ត​ថ្មី​មួយ​ទៀត​ថែម ពិតជា​មាន​មែន!»។


​លោក សុគន្ធ ថេរ៉ាយុ ដែល​កាលពី​ថ្មីៗ​​នេះ​ បាន​បង្ហាញ​​​ពិធី​សែន​ព្រេន​នាំ​សិរី​ដល់​យានជំនិះ​ថ្មី​ជា​រថយន្ត​ម៉ាក ​Porsche ស៊េ​រី​ ២០១៤ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​​​ក្បែ​​រ​ ១ ​សែ​ន ​ដុល្លារ បន្ត​ថា៖ «​Thank ​my ​partner​ Ra Bee​ Tempo Tris​ Vj TeyTey​ for surprise​ my​ early​ birthday ​អរគុណ​សម្រាប់​មិត្ត​ភាព​ល្អ​​មួយ​នេះ មក ​surprise កំ​ពុង record​ បទ​ថ្មី​ហ្មង​ឡើង​ភ្ញាក់ ​កំពុង​ record សុខៗ​លឺ​គេ​ច្រៀង Happy birthday to u hah​​ahah​aha!»៕​